លិច​ទូក​ដឹក​ដែក​ស្លាប់​មនុស្ស​ ២ នាក់ ​និង ​៦ ​នាក់​ទៀត​ហែល​រួច​

Videos


មានជនរងគ្រោះ ២ នាក់ជាម្តាយនិងកូនប្រុសអាយុ ២ ឆ្នាំ ជាជនជាតិវៀតណាមបាននិងកំពុងបាត់ខ្លួនមនុស្ស ៦ នាក់បានរួចពីសេចក្តីស្លាប់ដោយសារហែលរួច ។ ក្រោយពីទូកដឹកដែកចំណុះ ៣០០ តោន បានលិចចូលទន្លេស្ថិតនៅចំណុចកំពង់ផែដែក យូលឹម ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៦ នេះ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះចំនួន ៨ នាក់ ក្នុងនោះប្រុស ៧ នាក់ ស្រីម្នាក់ ហើយបាត់ខ្លួន ២ នាក់ ជាម្តាយ និងកូន ។ ស្រី្តជាម្តាយឈ្មោះ ចាំង ម៉ីថាន់ អាយុ ២៨ ឆ្នាំជន ជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម និងកូនប្រុសឈ្មោះ ផាម ជីធិន អាយុ ២ ឆ្នាំ ដែលសមត្ថកិច្ចសង្ស័យថាស្លាប់បាត់ទៅហើយ ។

លិច​ទូក​ដឹក​ដែក​ស្លាប់​មនុស្ស​ ២ នាក់ ​និង ​៦ ​នាក់​ទៀត​ហែល​រួច​

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅវេលាម៉ោង ១៩ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា នេះ ទូកដឹកដែក ១ គ្រឿង ចំណុះ ៣០០ តោន មកពីប្រទេសវៀតណាមបានចូលចតចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុស្រាប់តែទឹកនាចទៅវិញបណ្តាលឲ្យទូកផ្អៀងលិចទៅក្នុងទឹកទន្លេបាត់ខ្លួនមនុស្សចំនួន ២ នាក់តែម្តង ។ ពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់កំពុងជួយអន្តរាគមន៍តាមស្វែងរកជនរងគ្រោះទាំង ២ នាក់ ៕ សុថាត់

លិច​ទូក​ដឹក​ដែក​ស្លាប់​មនុស្ស​ ២ នាក់ ​និង ​៦ ​នាក់​ទៀត​ហែល​រួច​