ទេព អាណា​ក់ ត្អូញត្អែរ​ពី​រឿង​មិន​ងាយ​មាន​ប្រពន្ធ​

តារាចម្រៀងប្រុសមាឌធំ ដែលបច្ចុប្បន្នកំពុងជ្រក ក្រោមដំបូលផលិតកម្ម Diamond Music លោក ទេព អាណាក់ បានបង្ហើបប្រាប់ ថា៖ ពេលនេះអាយុ៣០ឆ្នាំទៅហើយនៅតែមិនទាន់មានប្រពន្ធ នៅឡើយព្រោះតែរកលុយសម្រាប់ចូលស្តីដណ្តឹងកូនគេមិនបានគ្រប់ចំនួនតាមហាងឆេង។

ទេព អាណា​ក់ ត្អូញត្អែរ​ពី​រឿង​មិន​ងាយ​មាន​ប្រពន្ធ​

លោក ទេព អាណាក់ បានរៀបរាប់ពីមូលហេតុមិនមានប្រពន្ធគឺដោយសារតែអត់មានលុយឬក៏ និយាយឲ្យចំគ្មានសមត្ថភាពរកប្រាក់ឲ្យបានរាប់ម៉ឺនដុល្លារដើម្បីធ្វើជាបណ្ណាការស្តីដណ្តឹងនារីដែលខ្លួនពេញចិត្តមកធ្វើជាភរិយា។បើចង់បានប្រពន្ធត្រូវមានរាប់ម៉ឺនដុល្លារយ៉ាងហោចក៏២ម៉ឺនដុល្លារដែរចំពោះ កូនក្រមុំគេអ្នកមានមុខមាត់រកស៊ីធំដុំយកមកធ្វើជាប្រពន្ធហើយចុះបើរាល់ថ្ងៃនេះរកមួយថ្ងៃសម្រាប់តែ១ថ្ងៃយូរៗទើបបានឡើងប៉ុស្តិម្តងបានលុយតិចតួចមកចាយអស់ងាយឯណានឹងសន្សំបានសម្រាប់ទុកការប្រពន្ធនោះ។

ទេព អាណា​ក់ ត្អូញត្អែរ​ពី​រឿង​មិន​ងាយ​មាន​ប្រពន្ធ​

តារាចម្រៀងប្រុស ដែលទស្សនិកជនស្គាល់ថា ជាប្អូនប្រុសបង្កើត លោក ទេព អាណាន់ គឺ លោក ទេព អាណាក់ បានបង្ហើបប្រាប់ ថា ពេលនេះលោកកំពុងតែ សម្រុកការងារ នៅក្នុងផលិតកម្ម ច្រើន មិនសូវមានពេលទំនេរទេ ព្រោះពេលនេះ លោកត្រូវត្រៀមខ្លួន ចេញថតខារ៉ាអូខេ បទចម្រៀង វ៉ុលថ្មីលើទីផ្សារ។

ទេព អាណា​ក់ ត្អូញត្អែរ​ពី​រឿង​មិន​ងាយ​មាន​ប្រពន្ធ​

ក្រៅពីច្រៀង លោកក៏ឆ្លៀតពេល និពន្ធបទចម្រៀង ឲ្យផលិតកម្ម ២-៣ បទដែរ។ លោកនិយាយថា “ខ្ញុំក៏រំពឹងថា ក្រោយពីបទចម្រៀង ចេញលក់ នៅលើទីផ្សារ ទាំង CD និង VCD របស់ផលិតកម្មចេញ លក់ នឹង អាចទាក់ទាញបានប្រជាប្រិយភាពពីយុវវ័យ មិនតិចទេ”។

បទចម្រៀងថ្មីរបស់លោក ដែលចេញលក់នៅលើទីផ្សារ ខាងផលិតកម្ម បានខិតខំសំរិតសំរាំង ឲ្យអស់ពីថ្វីដៃ និងការសម្តែង ធ្វើយ៉ាងណាឲ្យល្អ មានភាពលេចធ្លោ នៅក្នុងវ៉ុលថ្មី ហើយតាមរយៈ បទចម្រៀង ទាំងអស់នេះ និងធ្វើឲ្យមហាជនស្គាល់ លោកកាន់តែច្រើនជាងនេះ។

ទេព អាណាក់ បានសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំ ។ ថ្មីៗនេះលោកក៏មានចេញ បទ ចម្រៀងជាច្រើន នៅក្នុងផលិតកម្ម Diamond Music ។ បទចម្រៀងដែលមាន ភាពលេចធ្លោខ្លាំង មានចំណងជើងថា “យប់មិញខ្ញុំយំ, គេថាខ្ញុំមានកម្ម , នេះបានចំជាអ្នកកា្លហាន, បងសុំមិនជ្រើស, ឈឺចាប់មុនពេលបែក,ស្តាប់ចម្រៀងខ្ញុំ,បងបាត់អូនហើយ,អ្នកម៉ែក្នុងចិត្តអ្នកខូចចិត្តគឺជាបង,ឆ្អែតចិត្ត…”និង បទចម្រៀងជាច្រើនទៀត៕ ដេវីត