ឥណ្ឌូនេស៊ី ការពារ​ប្រជាជន​ខ្លួន​ពី​ការកាត់ទោស​ដោយ​ច្បាប់​សិង្ហ​បុរី​ពី​ការដុត​ព្រៃ និពន្ធដោយ : ទេព អ៊ីវិសាល       June-13-2016, 8:59 pm         40

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌូនេស៊ី ការពារ​ប្រជាជន​ខ្លួន​ពី​ការកាត់ទោស​ដោយ​ច្បាប់​សិង្ហ​បុរី​ពី​ការដុត​ព្រៃលោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​អះអាងថា ជន​ទាំងឡាយណា​ដែល​ជាប់​សង្ស័យ​ពី​ការបង្ក​ហេតុ​ឲ្យ​មាន ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំមុន គឺ​ត្រូវ​ក្រោម​សមត្ថកិច្ច​របស់​ឥណ្ឌូនេស៊ី ដែលជា​កន្លែងកើតហេតុ​ការណ៍​នោះ​។ ឆ្នាំមុន​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​នៅ​ឥណ្ឌូនេស៊ី​ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​ជិតខាង​។​

​លោក Jusuf Kalla អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ថ្លែង​នៅ​ថ្ងៃទី​១២​ខែមិថុនា​ម្សិលមិញ ថា រដ្ឋាភិបាល​នឹងមិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន​ដែល​ជាប់​សង្ស័យ​ពី​ការបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំមុន​ត្រូវបាន​កាត់ទោស​ក្រោម​ច្បាប់​សិង្ហ​បុរី​ឡើយ​។

« ប្រសិនបើ​បទល្មើស​កើត​នៅ​សិង្ហ​បុរី រដ្ឋាភិបាល​សិង្ហ​បុរី អាច​កាត់ទោស​បាន ក៏ប៉ុន្តែ​បទល្មើស​កើត​នៅ ឥណ្ឌូនេស៊ី នោះ​គឺជា កិច្ចការ​របស់​យើង​»​។ នេះ​គឺជា​ការអះអាង​របស់លោក Jusuf Kalla ឆ្លើយតប​ទៅនឹង​ចំណាត់​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន Detiknews ។

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ខែ​មុន ភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី បាន​បញ្ជាក់ថា គេ ទទួល​ដីកា​របស់​តុលាការ​សិង្ហ​បុរី ក្រោយពី​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​មួយ បាន​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​ការដុត​ព្រៃ​ខុសច្បាប់​ដែល​បង្ក​ឲ្យ​មាន​អ័ព្ទ​ពាសពេញ​លំហ​នោះ​។ តែ​ចំណាត់ការ​នេះ ក៏ត្រូវ​បាន​តវ៉ា ភា្ល​មៗ​ដោយ​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​សិង្ហ​បុរី​ផងដែរ​។

​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​នៅ​ឥណ្ឌា​ដែល​ហេតុផល​មួយចំនួន ត្រូវបាន​រកឃើញ​ថាប​ណ្តា​ល​មកពី​ការដុត​ព្រៃ និង​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។ ភ្លើង​ឆេះ​នោះ បានអូសបន្លាយ​អស់​រយៈពេល​ជាង​មួយខែ​ដោយបាន​ធ្វើ​ឲ្យ​អ័ព្ទ​នៃ​ការឆេះ​នោះ​អណ្តែត​ពាសពេញ​លំហ​នៅក្នុង ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​

​ភ្លើង​ឆេះ​ព្រៃ និង អ​ព្ទ័ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ​បញ្ហា​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ​។ បញ្ហា​នេះ បាន​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រដ្ឋ​អាស៊ាន​មួយចំនួន ដ្បិត​ក្រុមហ៊ុន សាលារៀន និង កិច្ចការ​ពាណិជ្ជកម្ម​ផ្សេងៗ​មិនអាច​ដំណើរការបាន​ដោយសារ​មាន​កម្រិត​អ​ព្ទ័​ក្រាស់​ពេក​។

​ដោយសារតែ​បញ្ហា​នេះ នៅ​ឆ្នាំ​២០១៤ សិង្ហ​បុរី បានអនុម័ត​ច្បាប់​ស្តី​ការបំពុល​អ័ព្ទ​(THPA) ដែល​ច្បាប់​នេះ អនុញ្ញាត​ឲ្យ​ប្រទេសមួយ​អាច​ចាត់វិធានការ​សមស្រប​ដើម្បី​ការពារ​ខ្លួន​ពី​សកម្មភាព​ខាងក្រៅ​ដែល អាច​គំរាមកំហែង​ដល់​ប្រទេស​។ រដ្ឋាភិបាល​សិង្ហ​បុរី ក៏បាន​បញ្ជាក់ដែរថា ច្បាប់​នេះ មិន​បៀតបៀន​លើ អធិបតេយ្យ​ប្រទេស​ណាមួយ​ឡើយ​៕