ឯកឧត្ដម​សាយ ភូ​ថង បាន​ទទួល​មរណភាព​ហើយ ​នៅ​ល្ងាច​ថ្ងៃនេះ

ឯកឧត្ដម​សាយ ភូ​ថង បាន​ទទួល​មរណភាព​ហើយ ​នៅ​ល្ងាច​ថ្ងៃនេះ

ភ្នំពេញ ​៖​ ឯកឧត្ដម​សាយ ភូ​ថង បាន​ទទួល​មរណភាព​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​មន្ទីរពេទ្យ ​ នាទី​ក្រុង​បាងកក​ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៩៦​ឆ្មាំ។

ជាមួយ​នឹង​ការ​ទទួល​មរណភាព​របស់​ឯកឧត្ដម​សាយ ភូថង, នៅ​មុន​នេះ​បន្តិច ​​សម្ដេច​តេ​ជោ​ក៏បាន​សរសេរ​សារ​​​ចូលរួម​រំលែក​ទុក្ខ​នៅ​លើ​ផេក​របស់​សម្ដេច​​ផង​ដែរ ​ដោយ​បញ្ជាក់​ថា​« កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បាន​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ទៅ​មើល​សួរសុខទុក្ខ លោក​អ៊ំ សាយ ភូ​ថង អតីត​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ (​អនុប្រធាន​រដ្ឋ​) ដែល​សម្រាក​ព្យាបាល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ លោកអ៊ំ​សាយ ភូ​ថង គឺជា​ឥស្សរជន​ដឹកនាំ​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លះបង់ និង​បូជា​គ្រប់យ៉ាង​ក្នុង​ការចូលរួម​រំដោះ​ប្រទេស​ពី​របប​ខ្មែរក្រហម​។ គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​បំផុត ដែល លោក​អ៊ំ សាយ ភូ​ថង បានទទួល​មរណភាព​នៅ​ថ្ងៃ​នេះ​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៩៦​ឆ្នាំ នៅ​ទីក្រុង​បាងកក។

នេះ​គឺជា​ការបាត់បង់​នូវ​មេដឹកនាំ​ដ៏​សំខាន់​បំផុត​ម្នាក់​របស់​កម្ពុជា។ គុណបំណាច់ និង​ការលះបង់​ដ៏​ឧត្ដុង្គឧត្ដម​របស់ លោក​អ៊ំ សាយ ភូ​ថង ចំពោះ​ជាតិ​មាតុភូមិ គឺ​យើង​ទាំ​អស់​គ្នា​ចងចាំ​ជានិច្ច។ ខ្ញុំ​នឹកឃើញ​គ្រប់​ស្ថានភាព និង​គ្រប់​កិច្ចការ​ទាំងអស់​ដែល​យើង​បាន​រួម​គ្នា​ធ្វើ​ដើម្បី​ការរស់រាន និង​ការ​រីកចម្រើន​របស់​ជាតិ​។ នឹកឃើញ​ដល់​ការ​ស្រឡាញ់​របស់​អ៊ំ​ចំពោះ​ខ្ញុំ និង​កូនៗ​ខ្ញុំ​នៅ​ពេល​ពួកគេ​នៅ​ជា​កុមារ។

ក្នុងនាម​ខ្ញុំ​ផ្ទាល់​ជា​ប្រធាន​គណបក្ស​ប្រជាជន និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុម​គ្រួសារ​សព និង​សូម​បួងសួង​ដល់​គោរពវិញ្ញាណក្ខន្ធ​របស់​លោក​អ៊ំ​បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ខាន​»៕