ប្រគ្រីវ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត

រយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះយើងឃើញថា បញ្ហាសុខភាពរបស់ប្រជាជនយើងមានការផ្លាស់ប្ដូរក្នុងកំឡុងពេល និងក្រោយចប់សង្គ្រាមថ្មីៗ បញ្ហាសុខភាពចម្បងរបស់ ប្រជាជនយើងគឺកង្វះអាហារូបត្ថម្ភ។ ប៉ុន្ដែសព្វថ្ងៃនេះដោយសារការអភិវឌ្ឍន៍ កម្រិតជីវភាពរបស់ប្រជាជនយើងមានការកើនឡើង បញ្ហាសុខភាពសព្វថ្ងៃនេះគឺលែងមានទំនាក់ទំនងទៅនឹងបញ្ហាកង្វះខាត អាហារូបត្ថម្ភទៀតហើយ។ គេតែងតែឮប្រជាពលរដ្ឋម្នាក់ៗត្អូញ ត្អែរពីជម្ងឺលើសឈាមលើសជាតិខ្លាញ់ លើសជាតិស្ករ លើសជាតិអាស៊ីតជាដើម។ដើម្បីប្រយោជន៍ និងលើកកម្ពស់កម្រិតយល់ដឹងសុខភាពរបស់អ្នកអាន ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយ នឹងលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជម្ងឺទឹកនោមផ្អែម ក្រពេញ ជម្ងឺទូទៅ នៃមន្ទីរ ពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិល ស៊ី ស៊ី ធ្វើការបកស្រាយជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតដូចខាងក្រោមនេះ។ ជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតឬប្រគ្រីវជាអ្វី?

រលាកសន្លាក់ដោយលើសជាតិអាស៊ីត ឬអ្នកខ្លះហៅថាប្រគ្រីវ ជាជម្ងឺដែលទាក់ទងទៅនឹងការរលាកសន្លាក់មេជើង(ម្ខាង ឬទាំងសងខាង) ហើយករណីខ្លះអាចមានរលាកសន្លាក់នៅកន្លែងផ្សេងទៀតដែរ ដូចជាកជើងម្រាមជើង កដៃ។ល។ សូមបញ្ជាក់ថា ពាក្យថារលាកសន្លាក់មានន័យថា សន្លាក់ឡើងឈឺ(ចុកពឺតៗ ឬចុកដូចអុតធ្មុងត្រី) ក្រហម ហើម ហើយស្ទាបទៅក្ដៅៗត្រង់កន្លែងឈឺ នោះ។ បើឈឺសន្លាក់ហើយមិនមានអាការដូចខាងលើទេ មិនមែនជាការឈឺសន្លាក់ ឬមិនទាក់ទងទៅនឹងការរលាកសន្លាក់ទេ។មូលហេតុបង្កជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតមានកត្ដាច្រើនដែលអាចបណ្ដាលឱ្យរលាកសន្លាក់ដោយលើសជាតិអាស៊ីត។

– តំណគ្រួសារ(ខ្វះអង់ហ្សីម)- ផលប៉ះពាល់នៃការប្រើថ្នាំប្រភេទខ្លះ(ថ្នាំគីមីសម្រាប់មហារីក ថ្នាំបញ្ចុះទឹកនោម)
– ផលវិបាកនៃជម្ងឺខ្លះ ដូចជាខ្សោយតម្រងនោមជាដើម។ រោគសញ្ញាជម្ងឺលើសសន្លាក់ដោយលើសជាតិអាស៊ីតរោគសញ្ញាចម្បង គឺឈឺសន្លាក់។ កន្លែងដែលកើតញឹកញាប់នោះគឺមេជើង ពេលខ្លះគឺអាចឈឺកន្លែងផ្សេងទៀតដែរ ដូចជា កជើង ម្រាមជើង កដៃ ឬក្បាលជង្គង់ជាដើម។ ពេលខ្លះអ្នកជម្ងឺអាចក្ដៅខ្លួន៣៨-៣៩អង្សាសេ ព្រមទាំងជួនកាលក៏ហើម ហើយមានទឹកនៅក្នុងសន្លាក់ ពិសេសជង្គង់។ ធ្វើដូចម្ដេចទើបដឹងថាឈឺជម្ងឺប្រគ្រីវនេះ?

– ពិនិត្យឈាម(ពិនិត្យជាតិអាស៊ីត និងសញ្ញារលាកក្នុងឈាម)
– ករណីមានហើម ហើយមានទឹកក្នុងជង្គង់ គេអាចបូមយកទៅពិនិត្យ។ អ្នកណាខ្លះប្រឈមមុខនឹងជម្ងឺនេះ?
– អ្នកធ្លាប់មានប្រវត្ដិគ្រួសារកើតជម្ងឺនេះ
– អ្នកធាត់ ឬលើសទម្ងន់
– អ្នកដែលប្រើថ្នាំ(បញ្ចុះទឹកនោម អាស្ពីរីន ប្រើថ្នាំគីមី។ល។)
– អ្នកខ្សោយតម្រងនោមកត្ដាអ្វីខ្លះដែលអាចជំរុញឱ្យកើតជម្ងឺនេះ?
– ចូលចិត្ដហូបសាច់ គ្រឿងក្នុង(ថ្លើម ពោះវៀន កោះ។ល។
– ស្រាទំញំងបាយជូរ ស្រាបៀរ

– ទំញំងបារាំង ផ្ទី ទំញំង។ វិធីបង្ការជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតដើម្បីការពារ និងបង្ការកុំឱ្យមានជម្ងឺរលាកសន្លាក់ដោយបញ្ហាលើសជាតិអាស៊ីត លោកអ្នកត្រូវបរិភោគអាហារដែលត្រឹមត្រូវ កាត់បន្ថយសារជាតិខ្លាញ់ និងសាច់ជាដើម។ប្រការត្រូវចៀសវាង
– ចៀសវាង ឬបន្ថយអាហារភេសជ្ជៈខ្លះ(ស្រាទំញំងបាយជូរ សាច់ គ្រឿងក្នុង។ល។
– ហាត់ប្រាណ និងបន្ថយទម្ងន់។វិធីព្យាបាលជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតក្រៅពីវិធីបង្ការរៀបរាប់ខាងលើ គ្រូពេទ្យអាចធ្វើការព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ ហើយករណីចាំបាច់ប្រើថ្នាំបញ្ចុះជាតិអាស៊ីតក្នុងឈាម។ កែការប្រើថ្នាំបញ្ចុះជាតិអាស៊ីតនេះ គួរត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ចៀសវាងប្រើថ្នាំតាមចិត្ដខ្លួនឯង។ ព្រោះថ្នាំនេះអាចពេលខ្លះបណ្ដាលឱ្យមានប្រតិកម្មបាន។ផលវិបាកចំពោះជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីតបើព្យាបាលមិនបានត្រឹមត្រូវ អាចឱ្យមានជាផលវិបាកមួយចំនួន ៖
– វិវឌ្ឍន៍ទៅរកការរលាកសន្លាក់រ៉ាំរ៉ៃ- សន្លាក់ទៅជាកំពីកកំពក- ពេលខ្លះការលើសជាតិអាស៊ីតអាចបណ្ដាលឱ្យមានជាក្រួសក្នុងតម្រងនោម ហើយខ្សោយតម្រងនោមផងដែរ។ដំបូន្មានអ្នកជំនាញ- ហាត់ប្រាណជាប្រចាំបន្ថយទម្ងន់- ចៀសវាងអាហារដែលអាចបណ្ដាលឱ្យលើសអាស៊ីត
– ប្រឹក្សាជាមួយគ្រូពេទ្យមុនប្រើថ្នាំ ជាពិសេសថ្នាំបញ្ចុះជាតិអាស៊ីត៕

ប្រភព៖ iknow

  • ប្រគ្រីវ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: