ឌុច ថា​បទ​រំលោភ​ផ្លូវ​ភេទ​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​មាន​តែ​១​ករណី​ក្រៅ​ពី​នោះ​ជា​រឿង​ប្រឌិត

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បន្ត​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ មិថុនា។ សាក្សី ឌុច អះអាង​ថា បទ​រំលោភ​ផ្លូវ​ភេទ​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង មាន​តែ​មួយ​ករណី​ទេ។

សាក្សី ឌុច ថ្លែង​ថា បទ​រំលោភ​ខាង​ផ្លូវ​ភេទ​ដែល​សាក្សី​ខ្លះ​បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា កើត​ឡើង​នៅ​មន្ទីរ​សន្តិសុខ «-២១» គឺ​ជា​រឿង​ប្រឌិត​ឡើង លើក​លែង​តែ​ករណី​មួយ​ដែល​ជា​អតីត​គ្រូ​បង្រៀន​លោក៖ «»

អតីត​ប្រធាន​គុក​ទួល​ស្លែង​រូប​នេះ​អះអាង​ថា បទល្មើស​នឹង​ស្ត្រី​ភេទ​នៅ​គុក​នោះ មិន​ងាយ​កើត​ឡើង​ទេ ព្រោះ​ជា​សីលធម៌ ត្រូវ​បាន​ហាម​ឃាត់​តឹងរ៉ឹង​បំផុត​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​នៅ​គុក​នោះ។

ទន្ទឹម​គ្នា សាក្សី ឌុច ក៏​បដិសេធ​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ ប្រាក់ ខន ដែល​ជា​អតីត​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​នៅ​មន្ទីរ «-២១» ដែរ។ លោក​ថា សាក្សី ប្រាក់ ខន និយាយ​ជូន​តុលាការ​មិន​ទៀង។

សាក្សី​មួយ​ទៀត​ឈ្មោះ ឡាច មៀន ក៏​លោក ឌុច ចាត់​ទុក​ថា​ជា ឡាច មៀន សិប្បនិមិត្ត មិន​មែន​ជា ឡាច មៀន ដែល​ធ្លាប់​ជា​កូន​ចៅ​លោក​នៅ​មន្ទីរ «-២១» ទេ។ កាល​សប្ដាហ៍​មុន លោក​ចាត់​ទុក​ឧបករណ៍​ធ្វើ​ទារុណកម្ម​ខ្លះ​ដែល​ដាក់​តាំង​នៅ​សារមន្ទីរ​ទួល​ស្លែង​សព្វថ្ងៃ​នេះ ថា​ជា​ឧបករណ៍​ប្រឌិត​ឡើង​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ។

សាក្សី ឌុច នឹង​ត្រូវ​បន្ត​សក្ខីកម្ម​របស់​លោក​ទៀត​នៅ​ថ្ងៃ​អង្គារ ទី​១៤ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។