សម្រុក​គ្មាន​ដាក់​ជើង​ ទី​បំផុត អេស្ប៉ាញ ​​ទម្លាយ​សំណាញ់​ទី​ឆេក​១-០​

នាទី​ទី​៨៧ ខ្សែ​ការពារ​ឆ្នើម Gerard Pique ​បាន​តែត​បញ្ចូល​ទី​បាន​សម្រេច បន្ទាប់​ពី​ទទួល​បាន​លើក​ទី​ខ្សែ​បម្រើ​ Andres Iniesta ជួយ​ឲ្យ​​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ​ទទួល​បាន​ជ័យជម្នះ​លើ​​​​​សាធារណរដ្ឋឆេក​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ ពូល​ ​D ​នា​កីឡដ្ឋាន​ Stadium Municipal ​ទីក្រុង​ Toulouse ប្រទេស​បារាំង។ តាម​ពិត​ទៅ​ការ​ប្រកួត​នេះ អេស្ប៉ាញ​វាយ​សម្រុក​ខ្លាំង​ណាស់​តាំង​ពី​តង់់​ទី​មួយ និង​តង់​ទី​ពីរ ប៉ុន្តែ​ការព្យាយាម​ពិត​ជា​មិន​ឥត​ប្រយោជន៍​ឡើយ។ ចប់​ការ​ប្រកួត​អេស្ប៉ាញ​ទទួល​បាន​៣​ពិន្ទុ៕

 

សម្រុក​គ្មាន​ដាក់​ជើង​ ទី​បំផុត អេស្ប៉ាញ ​​ទម្លាយ​សំណាញ់​ទី​ឆេក​១-០​

 

សម្រុក​គ្មាន​ដាក់​ជើង​ ទី​បំផុត អេស្ប៉ាញ ​​ទម្លាយ​សំណាញ់​ទី​ឆេក​១-០​

 

សម្រុក​គ្មាន​ដាក់​ជើង​ ទី​បំផុត អេស្ប៉ាញ ​​ទម្លាយ​សំណាញ់​ទី​ឆេក​១-០​

 

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា