នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាប់​រថយន្តយោធា​ និង ​រថយន្ត​សា​រ៉ែ​ន​យោធាដឹកឈើ​គ្រញូង​

Videos


នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ នគរបាលខេត្តត្បូងឃ្មុំ ចាប់ឃាត់ចាប់រថយន្តចំនួន ៣ គ្រឿង ដែល ២ គ្រឿងជារថយន្តយោធារបស់អង្គភាពកងពលដឹកជញ្ជូនលេខ៩៩ និងមួយគ្រឿងទៀតជារថយន្តសារ៉ែនយោធាត្រូវបានធ្វើការបង្ក្រាបពេលកំពុងដឹកជញ្ជូនឈើគ្រញូង ។

នគរបាលខេត្តត្បូងឃ្មុំបានប្រាប់ថាក្រោយពីទទួលបានព័ត៌មានពីសកម្មភាពដឹកឈើទាំងនេះកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងពាក់ព័ន្ធបានចុះទៅស្ទាក់និងឃាត់រថយន្តទាំង ៣ គ្រឿងសុទ្ធតែរថយន្តរបស់យោធាតែម្តង។ រថយន្តទាំង៣គ្រឿងនេះត្រូវបានរកឃើញថាបានដឹកឈើគ្រញូងជាច្រើនម៉ែត្រគុបប្រុងនាំទៅកាន់ប្រទេសវៀតណាម។

នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាប់​រថយន្តយោធា​ និង ​រថយន្ត​សា​រ៉ែ​ន​យោធាដឹកឈើ​គ្រញូង​

ឈើគ្រញូងនិងរថយន្តទាំង៣គ្រឿនោះត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ សុថាត់

នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាប់​រថយន្តយោធា​ និង ​រថយន្ត​សា​រ៉ែ​ន​យោធាដឹកឈើ​គ្រញូង​