លោក សាយ ភូថង អតីតអនុប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ ទទួលមរណភាព​ក្នុងអាយុ​៩៦​ឆ្នាំ និពន្ធដោយ : រួបរួម       June-13-2016, 9:22 pm         385

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក សាយ ភូថង អតីតអនុប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ ទទួលមរណភាព​ក្នុងអាយុ​៩៦​ឆ្នាំសម្តេច ហ៊ុន សែន ដឹកនាំប្រតិភូទៅសួរសុខទុក្ខលោក សាយ ភូថង កន្លងមក។ រូបថត ហ្វេសប៊ុក សម្តេច ហ៊ុន សែនលោក សាយ ភូថង សមាជិក​គណៈអចិន្ត្រៃយ៍គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា នេះ ដោយរោគាពាធ​ក្នុងអាយុ​៩៦​ឆ្នាំនៅ​ទីក្រុង​បាងកក ប្រទេសថៃ។ នេះ​បើតាម​ការ​បញ្ជាក់របស់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុក​របស់ខ្លួន។

ជាមួយ​នឹង​រូបថត​ជាច្រើនសន្លឹក សម្តេច ហ៊ុន សែន បាន​សរសេរថា កាលពីប៉ុន្មាន​ថ្ងៃមុន សម្តេច​បាន​ដឹកនាំ​ប្រតិភូទៅសួរសុខទុក្ខ​លោក សាយ ភូថង អតីតអនុប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ (អនុប្រធាន​រដ្ឋ) ដែល​សម្រាកព្យាបាលនៅទីក្រុង​បាងកក ប្រទេស​ថៃ។ ចំពោះ​មរណភាព​របស់​ព្រឹទ្ធចារ្យគណបក្ស​ប្រជាជនកម្ពុជារូបនេះ សម្តេច ហ៊ុន សែន សម្តែងការ​សោក​ស្តាយ​ខ្លាំងបំផុត ព្រោះលោក​ សាយ ភូថង ជាឥស្សរជន​ដ៏សំខាន់ម្នាក់​របស់​បក្សដែល​បាន​លះបង់ និងបូជាគ្រប់​យ៉ាង​ក្នុងការ​រំដោះប្រទេសពី​របបខ្មែរក្រហម។

ប្រធានគណបក្ស​កាន់អំណាច​បាន​លើក​ឡើង​យ៉ាងដូច្នេះថា៖ «នេះជាការ​បាត់បង់មេដឹកនាំ​ដ៏សំខាន់ម្នាក់​របស់​កម្ពុជា។ គុណ​បំណាច់ និងការលះបង់​ដ៏ឧត្តុង្គឧត្តមរបស់​លោកអ៊ំ សាយ ភូថង ចំពោះជាតិមាតុភូមិ គឺ​យើង​ទាំងអស់គ្នា​ចងចាំជានិច្ច»៕