សម្ដេច ហ៊ុន សែន​៖ CPP បើក​ការសន្ទនា​ជានិច្ច តែ​មិន​រំលោភ​លើ​ដែន​សមត្ថកិច្ច​តុលាការ​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       June-13-2016, 10:19 pm         11

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន​៖ CPP បើក​ការសន្ទនា​ជានិច្ច តែ​មិន​រំលោភ​លើ​ដែន​សមត្ថកិច្ច​តុលាការ​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​គោលជំហ​ជាថ្មី​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកផ្លូវ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ប៉ុន្ដែ​មិន​រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​តុលាការ ដែល​ពាក់ព័ន្ធ​និង​ការឃុំខ្លួន និង​សំណុំរឿង​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅក្នុង​ដៃ​តុលាការ​ឡើយ​។

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) និង​ការប្រកាស​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ ព្រឹក​នេះ ប្រមុខ​បក្ស​ប្រជាជន​រូបនេះ បាន​បញ្ជាក់ថា គណបក្ស​លោក​មិន​ធ្វើ​អាយ៉ង ឬ​ជា​ឈ្នាន់​សម្រាប់​គណបក្សនយោបាយ​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​បុគ្គល​ដែលមាន​កំហុស​នោះទេ ។​

​សូម​ស្ដាប់​សំឡេង​៖