នាយករដ្ឋមន្ត្រី​អ៊ីតាលី​៖ នាយករដ្ឋមន្ត្រី​គួរ​កាន់តំណែង​ត្រឹមតែ​២​អាណត្តិ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-13-2016, 9:39 pm         68

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​អ៊ីតាលី​៖ នាយករដ្ឋមន្ត្រី​គួរ​កាន់តំណែង​ត្រឹមតែ​២​អាណត្តិ​​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mateo Renzi បានស្នើ​ឲ្យ​មានការ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​មក​ត្រឹម​ពីរ​អាណត្តិ ស្រប​ពេលដែល​ការបោះឆ្នោត​ប្រជាមតិ​ផ្តោតលើ​ការកែទម្រង់​រដ្ឋធម្មនុញ្ញ​កាន់តែ​ជិត​មកដល់​។ ផែនការ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ ត្រូវបាន​លើកឡើង​ក្នុងពេលដែល​មានការ​ព្រួយបារម្ភ​ថា ការកែទម្រង់​រដ្ឋធម្មនុញ្ញ​នឹង​អនុ​ញ្ញា​ឲ្យ​នាយករដ្ឋមន្ត្រី​អាច​ជាប់ឆ្នោត​ច្រើនដង​បាន​។​

​សំណើរ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​មក​ត្រឹម​ពីរ​អាណត្តិ​ត្រូវបាន​លើកឡើង​ដោយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mateo Renzi ក្នុង​ការជជែក​ដេញដោល​គ្នា​មួយ​តាម​កញ្ចក់​ទូរទស្សន៍​អ៊ីតាលី La Repubblica ។ ការស្នើ​នេះ​កើតឡើង ស្របពេល​ដែល​លោក នាយករដ្ឋមន្ត្រី​រូបនេះ​កំពុង​ត្រៀម​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ប្រជាមតិ​ផ្តោតលើ​ការកែទម្រង់​រដ្ឋធម្មនុញ្ញ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ការ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​នឹង​បន្ថយអំណាច​ស្ថាប័នព្រឹទ្ធសភា ហើយ​បន្ថែម​អំណាច​ដល់​រដ្ឋសភា​វិញ​។ ដូច្នេះហើយ​គេ​បារម្ភ​ថា ការកែទម្រង់​រដ្ឋធម្មនុញ្ញ​នឹង​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ប​ណ្តា​អ្នកនយោបាយ​ជាពិសេស​អ្នក​កាន់តំណែង​នាយករដ្ឋមន្ត្រី​ព្រោះ​គេ​អាច​បន្ត​កាន់តំណែង​ច្រើន​អាណត្តិ​បាន​។​

​ទាក់ទិន​បញ្ហា លោក Mateo Renzi នាយករដ្ឋមន្ត្រី​អ៊ីតាលី​ដែល​ទើប​ចូលកាន់​តំណែង​ឆ្នាំ ២០១៤ នោះបាន​អះអាងថា វា​ដល់​ពេលដែល​អ៊ីតាលី​ត្រូវ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ហើយ ហើយ​២​អាណត្តិ​វា​គ្រប់គ្រាន​ហើយ​សម្រាប់​អ្នកនយោបាយ​។ នៅ​អ៊ីតាលី មិនមាន​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ឡើយ ដោយ​នាយករដ្ឋមន្ត្រី​អាច​កាន់តំណែង​មួយជីវិត​ឲ្យ​តែ​ជាប់ឆ្នោត​។​

​លោកនាយក​រដ្ឋមន្ត្រី​វ័យ ៤១​ឆ្នាំ​ថ្លែងថា​៖ «​ខ្ញុំ​គិតថា យើង​គួរតែ​ធ្វើជា​នាយករដ្ឋមន្ត្រី​យ៉ាងយូរបំផុត​ពីរ​អាណត្តិ​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចុះហត្ថលេខា​លើ​ច្បាប់​ទាំងឡាយណា​ដែល​កំណត់​អាណត្តិ​នេះ​។ អ្នកណា​ក៏ដោយ​ដែល​បាន​ដឹកនាំ​ប្រទេស ត្រូវតែ​ចូល​និវត្ត​។ វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការធ្វើ​យ៉ាង​នយោបាយ​មួយជីវិត​នោះ​»​។​

​កន្លងមក អ្នកនយោបាយ​អ៊ីតាលី​បាន​ឆ្លៀតឱកាស​ត្រលប់មក​កាន់តំណែង​នយោបាយ​ម្តង​ហើយ​ម្តងទៀត​ដែល​វា​បង្ក​ការលំបាក​ខ្លាំង​សម្រាប់​ការដឹកនាំ​។ ហើយ​អ៊ីតាលី​ប្រឈម​ម​បញ្ហា​មួយទៀត​គឺ​រដ្ឋាភិបាល​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ញឹកញាប់​ដោយ​មិនទាន់​ចប់​អាណត្តិ​ផង​។ ដូច្នេះហើយ​ទើប​សេដ្ឋកិច្ច​អ៊ីតាលី​ឧស្សាហ៍​ប្រឈម​បញ្ហា ហើយ​អ្នកនយោបាយ​មួយចំនួន​ត្រលប់មក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​វិញ​បាន​យ៉ាង​ស្រួល​។​ឧទាហរណ៍ លោក Silvio Berlusconi បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ៤​ដង ក្នុង​រដ្ឋាភិបាល​ចំនួន​បី​ផងដែរ​ក្នុង​រយៈពេល ៣​ទសវត្ស​ន៍​ចុងក្រោយ​៕