ជីវ៉ាន់ស៊ុយ សម្អាតជាតិពុលក្នុងតម្រងនោម និងក្រលៀនរបស់អ្នក

តម្រងនោមជាសរីរាង្គដែលជួយច្រោះជាតិពុលគ្រប់ប្រភេទពីក្នុងឈាមក្នុងរាងកាយយើងហើយបញ្ចេញជាតិពុលទាំងនោះតាមរយៈពេលទឹក នោម។ ច្រើនឆ្នាំកន្លងផុតទៅតម្រងនោម ប្រឈមនឹងជំងឺផ្សេងៗដូចជាជំងឺខូច តម្រងនោមឬគ្រួសក្នុងតម្រងនោម(កើតដោយសារកំណកជាតិពុល)ដោយសារតែរបបអាហារដែលយើងបរិភោគសម្បូរជាតិគីមីពុលជំងឺទឹកនោមផ្អែមលើសឈាម និងតំណពូជ។

អាស្រ័យហេតុនេះអ្នកគួរគប្បីយល់ដឹងពី វិធីថែរក្សាតម្រងនោមអ្នកដើម្បីចៀសវាងមានបញ្ហាតម្រងនាពេលអនាគត។ វិធីងាយស្រួលតាមបែបធម្មជាតិក្នុងការសម្អាតនិងថែរក្សាតម្រងនោមអ្នកនោះគឺទទួលទានទឹកជីវ៉ាន់ស៊ុយ។ទឹកជីវ៉ាន់ស៊ុយ ពោរពេញដោយវីតាមីនA,C, K និងរ៉ែដែកដែលជួយបំប៉នដល់សុខ ភាពឆ្អឹងផងដែរ។យោងតាមលោកវេជ្ជបណ្ឌិតGillian McKeith បាននិយាយនៅក្នុងសៀវភៅ “Living Food for Health” ថាទឹកជីវ៉ាន់ ស៊ុយគឺថ្នាំបញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាពនិងព្យាបាលជំងឺគ្រួសក្នុងតម្រងនោមនោមមកឈឺចាប់ និងគ្រុនក្ដៅ។ជាពិសេសជាងគេនោះគឺវាគឺជាថ្នាំធម្មជាតិដ៏ល្អបំផុតសម្រាប់លាងសម្អាតតម្រងនោមមិនឲ្យមានជាតិពុល។វិធីប្រើមាន ៣ ជម្រើស៖

១–ទទួលទានស្រស់អ្នកអាចយកស្លឹកជីវ៉ាន់ស៊ុយទៅកិនរួចត្រងយកទឹកជីសុទ្ធ។អ្នកអាចទទួលទាន ១ កែវតូចមួយថ្ងៃម្ដង ឬក៏ ៣ ឬ៤ដងក្នុងសប្ដាហ៍ក៏បាន។

២–ឆុងជាតែឆុងស្លឹកជីវ៉ាន់ស៊ុយស្រស់ (២ស្លាបព្រាតែ) ក្នុងពែងទឹកក្ដៅរួចទុក ៥ ទៅ ១០ នាទីសិន ទើបទទួលទានជាតែជីវ៉ាន់ស៊ុយ។ទទួលទានមួយថ្ងៃ ៣ពែង។

៣–ស្ងោរ រួចក្លាសេកាត់ស្លឹកជីវ៉ាន់ស៊ុយតូចៗរួចស្ងោរក្នុងកូនឆ្នាំងតូចល្មម (ទឹកល្មម) រយៈពេល ១០នាទី។ បន្ទាប់មក ទុកវាឲ្យត្រជាក់និងចាក់ត្រងយកតែទឹកសុទ្ធនិងដាក់ក្នុងក្លាសេក្នុងទឹកទូរទឹកកកឬធុងទឹកកកឲ្យត្រជាក់រួចទើបទទួលទាន។ អ្នកអាចទទួលទានមួយថ្ងៃ ១កែវតូច។បញ្ជាក់ផងដែរថាទឹកជីវ៉ាន់ស៊ុយមិនគួរទទួលទានច្រើនពេកនោះទេ។ជាពិសេសស្ត្រីមានផ្ទៃពោះគប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងទទួលទាន៕

ប្រភព៖ iknow

  • ជីវ៉ាន់ស៊ុយ សម្អាតជាតិពុលក្នុងតម្រងនោម និងក្រលៀនរបស់អ្នក已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: