តើ​ពាក្យ «​វិនិច្ឆយ និង វិនិច្ឆ័យ​» សរសេរ​មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​? និពន្ធដោយ : ថ្មីៗ       June-07-2016, 7:19 am         40767

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តើ​ពាក្យ «​វិនិច្ឆយ និង វិនិច្ឆ័យ​» សរសេរ​មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​?​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « វិនិច្ឆយ និង វិនិច្ឆ័យ » មាន​អត្ថន័យ​ដូចខាងក្រោម​៖

​ពាក្យ​«​វិនិច្ឆយ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.) (​សំ​.) មានន័យថា ការពិចារណា​ដោយ​ល្អិត ការពិនិត្យ​មើល​ឲ្យ​ឃើញ​ពិត ដំណើរ​កាត់​សង្ស័យ ការ​រម្លីង​សេចក្ដី​ឲ្យ​អស់​សង្ស័យ ការជំនុំជម្រះ​សេចក្ដី ការ​កាត់សេចក្ដី​។ ខ្មែរ​ច្រើន​ប្រើ​ជា កិរិយាសព្ទ ​«​ជំនុំជម្រះ​អធិករណ៍ ជម្រះក្ដី កាត់ក្ដី​»​។ ឧទាហរណ៍ ចៅក្រម​វិនិច្ឆ័យ​សេចក្ដី​តាម​មាត្រា​ច្បាប់​។

​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ វិនិច្ឆយ នេះ​អាច​សរសេរ​ជា វិនិច្ឆ័យ ក៏បាន​ហើយ​ត្រឹមត្រូវ​ដូចគ្នា​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]