សុខភាព៖ សម្ពាធ​ឈាម​កើន​ខ្ពស់ បណ្ដាលឱ្យមាន បញ្ហា​សុខភាព​អ្វីខ្លះ? និពន្ធដោយ : ថ្មីៗ       June-07-2016, 6:59 am         42780

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សុខភាព៖ សម្ពាធ​ឈាម​កើន​ខ្ពស់ បណ្ដាលឱ្យមាន បញ្ហា​សុខភាព​អ្វីខ្លះ?សម្ពាធ​ឈាម​កើន​ខ្ពស់ នឹង​បណ្ដាលឱ្យមាន ផលប៉ះពាល់​ដល់​សុខភាព ធ្ងន់ធ្ងរ​ជាច្រើន រួមមាន ៖

•    ជំងឺ​ក្រិន​សរសៃឈាម គឺជា​ជំងឺ​សរសៃឈាម​អាកទែ ៖ ដែល​បង្កឡើង​ដោយ បន្ទះ​ជាតិ​ខ្លាញ់​នៅលើ​ជញ្ជាំង ផ្នែក​ខាង​ក្នុងនៃ​សរសៃឈាម។ ជំងឺលើសឈាម អាច​ចូលរួមចំណែក ធ្វើឱ្យ​ស​សៃ​ឈាម​រួម​តូច និង​បង្កើន​សម្ពាធ​បន្ថែមទៀត ទៅលើ​ជញ្ជាំង​នៃ​ស​សៃ​ឈាម។

•    ជំងឺ​បេះដូង ៖ ដូចជា ជំងឺខ្សោយបេះដូង ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​ជំងឺ​ក្រាស់​សាច់ដុំ​បេះដូង អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង ការ​កើន​ខ្ពស់​នៃ​សម្ពាធ​ឈាម។

•    ជំងឺ​តម្រងនោម ៖ ជំងឺលើសឈាម អាច​បំផ្លាញ​សរសៃឈាម និង​តម្រងនោម។ ដូច្នេះ តម្រងនោម មិនអាច​បញ្ចេញ សារធាតុពុល​បានល្អ​នោះទេ។

•    ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៖ ជំងឺលើសឈាម អាច​នាំ​ឱ្យដាច់​សរសៃឈាម​ខួរក្បាល  ហើយក៏​រួមចំណែក​ជាមួយ ជំងឺ​ក្រិន​សរសៃឈាម ឬ​ការចុះ​ខ្សោយ នៃ​ជញ្ជាំង​សរសៃឈាម​ដែល​ធ្វើឱ្យ​សរសៃឈាម ងាយ​នឹង​ធ្លាយ។

•    ជំងឺ​ភ្នែក ៖ ជំងឺលើសឈាម អាច​បំផ្លាញ សរសៃឈាមតូចៗ នៅក្នុង​រ៉េ​ទីន​ភ្នែក​បាន៕

ត្រួតពិនិត្យ​ដោយ