ក្រុមហ៊ុន Microsoft ទិញ​ក្រុមហ៊ុន LinkedIn ក្នុងតម្លៃ ២៦ ពាន់​លាន​ដុល្លារ​

​    ​ក្រុមហ៊ុន Microsoft បាន​ទិញ​ក្រុមហ៊ុន​បណ្ដាញ​សង្គម LinkedIn ក្នុងតម្លៃ ២៦,២ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​គឺជា​កិច្ចព្រមព្រៀង​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Microsoft ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​សព្វគ្រប់​នៅ​ចុងឆ្នាំ​នេះ​។​

​    ​នាយក​ប្រតិបត្តិ​របស់ Microsoft លោក Satya Nadella បាន​និយាយថា បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង លោក Jeff Weiner នឹង​នៅតែ​ជា CEO របស់​ក្រុមហ៊ុន LinkedIn ដដែល​។​

​    ​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន LinkedIn បាន​កើន​រហូតដល់ ៥០ ភាគរយ ដែល​ក្នុង​មួយ​ភាគហ៊ុន​មានតម្លៃ ១៩៦ ដុល្លារ​៕