បេក្ខនារី​១៨​ឆ្នាំ​​កៅឆាយ​ប៊ូតុង​មាស Thailand’s Got Talent ព្រោះ​ច្រៀង​និង​រ៉េប​​ល្អ​ឥតខ្ចោះ

កម្មវិធី​ប្រឡង​សមត្ថភាព​ចម្រុះ Thailand’s Got Talent បាន​ចាប់​ផ្ដើម​រដូវ​កាល​ទី​៦ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម្ង៉ៃ​ ខណៈ​បេក្ខនារី​ម្នាក់​ទទួល​បាន​ប៊ូតុង​​មាស​មុនគេ ដោយ​សារ​សមត្ថភាព​ពិសេស​​អាច​ច្រៀង​និង​រ៉េប​បទ​របស់ Rihanna ​បាន​យ៉ាង​ល្អ។

 

បេក្ខនារី​១៨​ឆ្នាំ​​កៅឆាយ​ប៊ូតុង​មាស Thailand’s Got Talent ព្រោះ​ច្រៀង​និង​រ៉េប​​ល្អ​ឥតខ្ចោះ

 

​​​​បេក្ខនារី​ Nintendo Alisa អាយុ​១៨​ឆ្នាំ​បាន​លើក​យក​បទ “Love The Way You Lie” របស់ Rihanna ច្រៀង​រួម​ជាមួយ Eminem មក​ប្រឡង។ ចាប់​ផ្ដើម​​​បើក​ក្បាល​បង្ហើរ​សំនៀង Alisaបាន​ធ្វើ​ឲ្យ​ទស្សនិកជន​​ស្រែ​ហ៊ោ​​កងរំពង​។ លុះ​ដល់​ចំណុច​រ៉េប ​គណៈកម្មការ​ទាំង​៤ Chalatit Tantiwut , Patcharasri Benjamas , Pornchita na Songkhla និងNitipong Hornak ​​បើក​ភ្នែក​ធំ​ៗ ចំហមាត់​ និងញញឹម​ខ្ជឹប​ ព្រោះ ​តែ​​​​សមត្ថភាព​ការ៉េប​របស់ Alisa ល្អ​សឹង​មិន​ជឿ។

 

ក្រោយ​​ចប់​ការ​ច្រៀង​គណៈកម្មការ​នីមួយ​ៗ​បាន​និយាយ​សរសើរ​ចំពោះ​សមត្ថភាព​របស់ Alisa។ ដល់​វេន​គណៈកម្មការ​ Nitipong ក៏​បាន​និយាយ​ពាក្យ​ជា​ច្រើន​ម៉ាត់​គួរ​សម​​ ហើយ​ក៏​ដើរ​ទៅ​ចុច​ប៊ូតុង​មាស​ធ្វើ​ឲ្យ​បេក្ខនារី​រំភើប​ដល់​ថ្នាក់​ហូរទឹកភ្នែក។ នេះ​អាទិភាព​​មួយ​​ជួយ​ឲ្យ Alisaបាន​ទៅ​កាន់​វគ្គ Semi-Final​ដោយ​ស្វ័យប្រវត្តិ៕

 

 

ចុចអាន៖​១២​ឆ្នាំច្រៀង​ពីរោះហើយ​​​ចេះ​និពន្ធ​បទ​ខ្លួន​ឯង Simon ​​Cowell ទាយ​ថា​ជា​ Taylor Swift ទី​ពីរ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  sanook