iOS 10 អាច​ឲ្យ​អ្នក​ប្រើ លុប​កម្មវិធី​ឥត​ប្រយោជន៍​​ដំឡើង​ស្រាប់​ក្នុង​ម៉ាស៊ីន

ប្រព័ន្ធ​ប្រតិបត្តិការ​អាប់​ដេត​ថ្មី  iOS 10 នឹង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​លុប​ចោល​កម្មវិធី​ដំឡើង​ស្រាប់​ក្នុង​ទូរសព្ទ iPhone និង iPad ដែល​ស៊ី Space ម៉ាស៊ីន​ឥត​ប្រយោជន៍។

 

iOS 10 អាច​ឲ្យ​អ្នក​ប្រើ លុប​កម្មវិធី​ឥត​ប្រយោជន៍​​ដំឡើង​ស្រាប់​ក្នុង​ម៉ាស៊ីន

 

ស៊ី Space ​ម៉ាស៊ីន​នេះ ជា​​រឿង​ឈឺក្បាល​សម្រាប់​អ្នក​ប្រើ​ iPhone មួយ​ចំនួន​ធំ ទោះ​បី​បាន​លុប​រូបថត​ច្រើន​ចោល​ក៏​ដោយ ក៏​ Space ទូរសព្ទ​នៅ​តែ​ខ្វះ។ ដូច្នេះ​ទើប​ការ​អាប់ដេត​ថ្មី​លើ iOS 10 ផ្តល់​លទ្ធភាព​ក្នុង​ការ Uninstall កម្មវិធី​ដំឡើង​ស្រាប់​ក្នុង​ម៉ាស៊ីន​បាន​។

 

យ៉ាង​ណា កម្មវិធី​មួយ​ចំនួន​ដូចជា Note, Mail, Camera, Safari និង Settings ជា​ដើម​សុទ្ធ​តែ​មាន​ប្រយោជន៍ តែ​កម្មវិធី​ឥតប្រយោជន៍ ជា​មុខ​សញ្ញា​អាច​ត្រូវ​ខ្ទាត​ចេញ​ពី​ម៉ាស៊ីន​មាន Tips, Find Friends, Wallet, Compass និង Stocks ជា​ដើម។

 

iOS 10 នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​សន្និសីទ​សម្រាប់​អ្នក​បង្កើត​កម្មវិធី​ពិភពលោក​ពី​ថ្ងៃ​ទី ១៣ដល់ ១៧ មិថុនា​នេះ៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ mirror