​របៀប​ងាយៗ ក្នុង​ការថែរក្សា​តំបន់​ឯកជន​ស្ត្រី ឲ្យមាន​សុខភាព​ល្អ​

​របៀប​ងាយៗ ក្នុង​ការថែរក្សា​តំបន់​ឯកជន​ស្ត្រី ឲ្យមាន​សុខភាព​ល្អ​


​របៀប​ងាយៗ ក្នុង​ការថែរក្សា​តំបន់​ឯកជន​ស្ត្រី ឲ្យមាន​សុខភាព​ល្អ​

​សរីរាង្គ​បន្ត​ពូជ គឺជា​របស់​ដែល​ត្រូវ​ការថែរក្សា ជា​ចាំបាច់​បំផុត​។ ក្នុងនាម​ជា​ស្ត្រី​មួយ​រូប ការថែរក្សា​ទ្វារមាស ឲ្យមាន​សុខភាព​ល្អ គឺជា​រឿង​សំខាន់​ណាស់​។ ជាក់ស្តែង ស្ត្រី​គ្រប់រូប​កំពុងតែ​ជួប​បញ្ហា ទាក់ទង​នឹង​សុខភាព​ទ្វារមាស​ច្រើនណាស់ តែ​មិន​ព្រម​ប្រាប់​ឲ្យគេ​ដឹង ដោយសារ​តែ​ភាព​ខ្មាស់អៀន​តែម្តង​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​អារម្មណ៍​បែប​នេះ​មែន ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ងាយៗ​មួយចំនួន ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ដើម្បី​ទ្វារមាស​មាន​សុខភាព​ល្អ​។​

​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការលាង​សម្អាត​
​ចូរ​លាង​សម្អាត​ទ្វារមាស ឲ្យបាន​ញឹកញាប់ តាម​តែ​អាច​ធ្វើទៅបាន​។ បញ្ហា​ក្លិន​មិនល្អ​ចេញពី​ទ្វារមាស គឺជា​បញ្ហា​ដ៏​អាក្រក់​បំផុត សម្រាប់​ស្ត្រី​ដែល​អាច​នឹង​ប្រឈមមុខ​។ ដូច្នេះ ដើម្បី​បង្ការ ចូរ​លាង​សម្អាត​ទ្វារមាស​ថ្នមៗ យ៉ាងហោច​ណាស់​ពីរដង​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​ប្រើ​សាប៊ូ​មាន​ក្លិន​។ ចូរ​ប្រាកដថា អ្នក​លាង​សម្អាត​តំបន់​ថ្ងាស់ ខាងក្រោម​ជុំវិញ​ទ្វារមាស​ដែរ ដើម្បី​បំបាត់​ក្លិន​។ អ្នក​គួរតែ​លាង​សម្អាត​កំប៉េះគូថ​ចុងក្រោយ​គេ។

​ចូរ​ប្រុងប្រយ័ត្ន ក្នុង​ពេល​អ្នក​លាង​សម្អាត ជាពិសេស កុំឲ្យ​សា​ប៊ូ​ចូលទៅ​ក្នុងរ​ន្ធ​ទ្វា​រមាស​ឲ្យសោះ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​មួយ​ចំនួន​បាន​។

ចូរ​កោរ​រោម​នៅលើ​ទ្វារមាស​ជា​ទៀងទាត់​
ពិតណាស់ កាលណា​រោម​ទ្វារមាស​កាន់តែ​ខ្លី ឱកាស​នៃ​ការឆ្លង​រោគ និង​មាន​ក្លិន​កាន់តែ​តិច​។

ត្រូវ​ចេះ​ឲ្យ​ទ្វា​រមាស មាន​កន្លែង​ដកដង្ហើម​ផង​
ការប្រើប្រាស់​ខោ​ទ្រនាប់​ត្រឹមត្រូវ ដែល​អាច​នឹង​ផ្តល់​ខ្យល់​ឱកាស​បាន​គ្រប់គ្រាន់ នៅ​ជុំវិញ​ទ្វារមាស គឺជា​រឿង​ដែល​ល្អ​បំផុត ព្រោះ​វា​នឹង​មិន​បើកផ្លូវ ឲ្យមាន​ការបង្ករោគបាន​។ ខោ​ទ្រនាប់​ដែល​ល្អ​នោះ គឺ​ខោ​ដែលមាន​សាច់​ក្រណាត់​កប្បាស​។

ផ្លាស់ប្តូរ​ខោស​ទ្រនាប់​ជា​ទៀងទាត់​
ស្ត្រី​មិនគួរណា ស្លៀកខោ​ទ្រនាប់​មួយ ច្រើន​ជាង​មួយ​ថ្ងៃ​ឡើយ​។ ការបញ្ចេញ​ទឹករំអិល​របស់​ទ្វារមាស នឹង​ធ្វើឲ្យ​ខោនោះ លែង​ផ្តល់​សុខភាព និង​អំណោយផល​កាន់តែ​ល្អ ក្នុង​ការលូតលាស់​មេរោគ​។ អ្វី​ដែល​សំខាន់ ត្រូវ​ផ្លាស់ប្តូរ​វា កាន់តែ​ញឹកញាប់​ទៀត ក្នុង​ពេល​មក​រដូវ​។

មិន​ត្រូវ​បាញ់​ទឹកអប់ នៅ​ជុំវិញ​ទ្វារមាស​ឡើយ​
ទឹកអប់ នឹង​ធ្វើឲ្យ​មានអ​តុល្យភាព pH ក្នុង​ទ្វារមាស ហើយក៏​មិន​ល្អ ចំពោះ​សុខភាព​ដែរ​។ ដូច្នេះ ជម្រើស​ដែល​ល្អ​បំផុត គឺ​ត្រូវ​អនាម័យ​ខ្ពស់​វិញ​។

ជួប​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​
ការជួប​ជាមួយ​អ្នកជំនាញ គឺជា​រឿង​ដែល​គ្រូពេទ្យ​គ្រូពេទ្យ ណែនាំ​ដល់​ស្ត្រី ជាពិសេស នៅ​ពេល​ពួកគេ ឈាន​ដល់​ពេញវ័យ ហើយ​ចង់​ដឹង​អំពី​ព័ត៌មាន​ទូទៅ ទាក់ទង​នឹង​សុខភាព​ទ្វារមាស​។

នៅ​ពេល​អ្នក​មាន​ភាព​ស​កម្ម​ខាង​ផ្លូវភេទ ឬ​អាយុ​ចាប់ពី ២១ ឆ្នាំ​ឡើង​ទៅ អ្នក​គួរតែ​ធ្វើតេស្ត Pap Smear ជា​រឿង​រាល់ ២ ទៅ ៣ ឆ្នាំ​ម្តង ដើម្បី​រក​មើល​ការបង្ក​រោគ ភាពមិនធម្មតា និង​មហារីក​មាត់ស្បូន​។

ចូរ​ស្វែងរក​ជំនួយ​ខាង​វេជ្ជសាស្ត្រ នៅ​ពេល​អ្នក​រក​ឃើញ​ថា មាន​ការបង្ក​រោគ​ណាមួយ​ហើយ ជាពិសេស ការ​រមាស់ មានការ​ប្រែ​ពណ៌​ណាមួយ​ចម្លែក នៅលើ​ឈាមរដូវ អា​ការៈបង្ក​រោគ​ដូចជា មាន​ក្លិនស្អុយ រមាស់ ឬ​ឡើង​ពងបែក​ជាដើម​។

ផ្តល់​ចំណី​ដែល​ទ្វារមាស​ត្រូវការ​
គេ​អះអាង​ថា អ្វី​ដែល​អ្នក​ញ៉ាំ គឺ​ប៉ះពាល់​ទៅលើ​ទឹករំអិល របស់​ទ្វារមាស​ដែរ​។ ដូច្នេះ ចូរ​ញ៉ាំ​ផ្លែឈើ​ដែល​ត្រឹមត្រូវ ជាពិសេស​ផ្លែឈើ​ណា ដែល​មាន​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់ ដូចជា ក្រូច ផ្លែ​ប៉ោម ស្វាយ​ជាដើម ព្រោះ​វា​មាន​ឥទ្ធិពល​វិជ្ជមាន ដល់​ទឹករំអិល​ក្នុង​ទ្វារមាស​។ ម្យ៉ាងវិញទៀត ចូរ​ចៀសវាង​ផ្លែឈើ និង​បន្លែ​ទាំងឡាយណា ដែល​ផ្តល់​ក្លិន​មាត់​មិនល្អ ដូចជា ខ្ទឹម​បារាំង ខ្ទឹមស​ជាដើម​។

យ៉ាងណាមិញ ការ​ញ៉ាំ​កាហ្វេ គ្រឿង​ស្រវឹង និង​អាហា​រហឹរ ក៏​ផ្តល់​ឥទ្ធិពល​អវិជ្ជមាន ដល់​ទឹករំអិល​ក្នុង​ទ្វារមាស​ដែរ​។​

​អ្វី​ដែល​ល្អ​នោះ​គឺថា អ្នក​គួរតែ​ប្រើប្រាស់​ក្រដាស​ជូត​ស្បែក​ក្មេង​សើមៗ ជំនួស​ក្រ​កាស​ជូ​តមាត់​ធម្មតា ក្រោយ​ចេញពី​បង្គន់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។