លោកស័ក្កិ៤កន្លះឈ្មោះ ស៊ឹង អាន ប្រើស្បែកប៉េអឹមប្រដេញឡានដឹកឈើយកលុយ គ្មានអ្នកណាហ៊ានក្អក

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថាលោកស័ក្កិ៤កន្លះ ស៊ឹង អាន មានតួនាទីជានាយរងសេនាធិការខេត្តដែលអះអាងថា មានលិខិតបញ្ជាបេសក កម្មប្រចាំទិសស្រុកឆ្លូងបានរងការចោទប្រកាន់និងរិះគន់ពីប្រជាពលរដ្ឋថាកំពុង តែយកផ្លូវជាតិក្នុងទីប្រជុំជនស្រុកមកធ្វើអាជីវកម្មជំរិតទារលុយ ពីពលរដ្ឋដែល មានរបរដឹកជញ្ជូន អនុផលព្រៃឈើ ជាលក្ខណះគ្រួសារទាំងយប់ទាំងថ្ងៃ គ្មាន ករណីយោគយល់ អ្វីឡើយ។

សេចក្តីរាយការណ៍ បានអោយដឹងបន្តថា លោកស័ក្កិ៤កន្លះ ស៊ឹង អាន មានតួ នាទីជា នាយរងសេនាធិការខេត្ត និងអះអាងថា មានលិខិតបញ្ជាបេសកកម្ម ពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងភារកិច្ច មកប្រចាំទិស នៅស្រុក ឆ្លូង ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ។ពលរដ្ឋបានរិះគន់ថា មន្ត្រីម្នាក់ នេះបានបង្កសកម្មភាពភាពធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋនិងតែងតែទទូចស្នើរ ឲ្យ អាជ្ញាធរស្រុក មានវិធានការដែរនោះ គឺបានកើតមានឡើង បន្ទាប់ពី លោក វរសេនីយ៍ទោ ស៊ឹង អាន បាន មកធ្វើសកម្មភាពកាក់ឡាន ក៏ដូចជាម៉ូតូ និងរ៉ឺម៉ក ដឹកឈើ នៅស្រុកឆ្លូង ដើម្បីជំរិតទារលុយ មានរយះពេលជាច្រើនឆ្នាំ មកហើយ មិនមានថ្នាក់ណា ហ៊ានប៉ះពាល់ឡើយ ។ មិនតែប៉ុណ្ណោះ ក្នុងសកម្មភាពដែល លោកសក្កិ៤កន្លះ ស៊ឹង អាន បានមកបំពេញការងារក្នុងភារកិច្ចដែលអះអាងថា មកទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅស្រុកឆ្លូង មានរយះពេលរាប់សិបឆ្នាំមក ហើយនោះ គឺមន្ត្រីអាវុធហត្ថរូបនេះ មិនធ្លាប់បាន ធ្វើសកម្មភាពអ្វីមួយ ឲ្យស្រប ទៅតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍សង្គម និងពលរដ្ឋក្នុងស្រុកឆ្លូង នោះ ទេ ក្រៅពីការដេញប្រម៉ាញ់ម៉ូតូ រទះ ក៏ដូចជារ៉ឺម៉កដឹកឈើ ដើម្បីកាក់ទារលុយ ពី ម្ចាស់ ទៅតាមការកំណត់ ជាថ្នូរទៅនិង ការមិនចាប់រឹបអូស ដែលទង្វើនេះ បាន ធ្វើឲ្យប៉ះពាល់អារម្មណ៍ របស់ពលរដ្ឋធ្ងន់ធ្ងរទៅវិញ។

សូមបញ្ជាក់ថាជារឿយៗ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសតែងតែណែនាំឲ្យមន្ត្រីនិងពលអាវុធហត្ថទាំងអស់គោរពឲ្យបាននូវវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប៉ុន្តែលោកសក្កិ៤កន្លះ ស៊ឹង អាន មិនដែលឈឺ ក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់ លើនោះទេ ។ ហើយគេចង់ឃើញថ្នាក់ លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យ ដែលកំពុងបង្កឡើង ដោយលោកសក្កិ ៤កន្លះ  ​ស៊ឹង អាន ឡើងវិញផង។

ពាក់ព័ន្ធរឿងអាស្រូខាងលើ មិនអាចទទួលការពន្យល់ពីលោក ស៊ឹង អាន នេះ នៅឡើយទេ៕ ចិត្ត មុត

លោកស័ក្កិ៤កន្លះឈ្មោះ ស៊ឹង អាន ប្រើស្បែកប៉េអឹមប្រដេញឡានដឹកឈើយកលុយ គ្មានអ្នកណាហ៊ានក្អក