បេក្ខនារី​១៨​ឆ្នាំ​​កៅឆាយ​ប៊ូតុង​មាស Thailand’s Got Talent ព្រោះ​ច្រៀង​និង​រ៉េប​​ល្អ​ឥតខ្ចោះ

កម្មវិធីប្រឡងសមត្ថភាពចម្រុះ Thailand’s Got Talent បានចាប់ផ្ដើមរដូវកាលទី៦ កាលពីថ្ងៃអាទិត្យម្សិលម្ង៉ៃ ខណៈបេក្ខនារីម្នាក់ទទួលបានប៊ូតុងមាសមុនគេ ដោយសារសមត្ថភាពពិសេសអាចច្រៀងនិងរ៉េបបទរបស់ Rihanna បានយ៉ាងល្អ។

បេក្ខនារី Nintendo Alisa អាយុ១៨ឆ្នាំបានលើកយកបទ “Love The Way You Lie” របស់ Rihanna ច្រៀងរួមជាមួយ Eminem មកប្រឡង។ ចាប់ផ្ដើមបើកក្បាលបង្ហើរសំនៀង Alisaបានធ្វើឲ្យទស្សនិកជនស្រែហ៊ោកងរំពង។ លុះដល់ចំណុចរ៉េប គណៈកម្មការទាំង៤ Chalatit Tantiwut , Patcharasri Benjamas , Pornchita na Songkhla និងNitipong Hornak បើកភ្នែកធំៗ ចំហមាត់ និងញញឹមខ្ជឹប ព្រោះ តែសមត្ថភាពការ៉េបរបស់ Alisa ល្អសឹងមិនជឿ។

ក្រោយចប់ការច្រៀងគណៈកម្មការនីមួយៗបាននិយាយសរសើរចំពោះសមត្ថភាពរបស់ Alisa។ ដល់វេនគណៈកម្មការ Nitipong ក៏បាននិយាយពាក្យជាច្រើនម៉ាត់គួរសម ហើយក៏ដើរទៅចុចប៊ូតុងមាសធ្វើឲ្យបេក្ខនារីរំភើបដល់ថ្នាក់ហូរទឹកភ្នែក។ នេះអាទិភាពមួយជួយឲ្យ Alisaបានទៅកាន់វគ្គ Semi-Finalដោយស្វ័យប្រវត្តិ៕

ប្រភព៖ sabay

  • បេក្ខនារី​១៨​ឆ្នាំ​​កៅឆាយ​ប៊ូតុង​មាស Thailand’s Got Talent ព្រោះ​ច្រៀង​និង​រ៉េប​​ល្អ​ឥតខ្ចោះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:វីដេអូ
Tags: