ក្តៅៗ! Microsoft ប្រកាស​ថា​ទិញ​ LinkedIn ហើយ ​តម្លៃ​ដល់​ពាន់​លាន​ដុល្លារ

ប៉ុន្មាននាទីមុននេះ Microsoft បានចេញព័ត៌មានខ្លីមួយក្នុងវ៉ិបសាយរបស់ខ្លួនថា ការចែចូវបណ្ដាញសង្គមបែបការងារ LinkedIn ឈានដល់តម្លៃព្រមព្រៀងគ្នាហើយគឺ ២៦,២ពាន់លានដុល្លារ។ ទោះបីជាស្ថិតក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក្ដី ក៏មិនមែនមានន័យថា Microsoft បានLinkedIn ទាំងស្រុង (១០០%) នោះទេ។ ផ្ទុយទៅវិញ Microsoft របស់មហាសេដ្ឋី Bill Gates បានត្រឹម ៤៩,៥ភាគរយប៉ុណ្ណោះ។

Linkedin ជាបណ្ដាញសង្គមបែបការងារ មានន័យថា គ្រប់អ្នកចុះឈ្មោះក្នុងបណ្ដាញសង្គមមួយនេះ បង្ហាញព័ត៌មានផ្ទាល់ខ្លួនលំអិត កម្រិតវប្បធម៌ ស្ថាប័នដែលខ្លួនបាន ឬកំពុងបម្រើការងារជាដើម។ LinkedIn បើកដំណើរការផ្លូវការខែ ឧសភា ២០០៣។ រយៈពេល១៣ឆ្នាំ (ខែ មិនា ២០១៦នេះ) មានអ្នកចុះឈ្មោះចំនួន ៤០០លានគណនី

ព័ត៌មានលំអិត Sabay នឹងជម្រាបជូននាពេលបន្ទាប់

អ្នកណាខ្លះមានគណនី LinkedIn? យល់ម៉េចដែរចំពោះបណ្ដាញសង្គមមួយនេះ?

ប្រភព៖ sabay

  • ក្តៅៗ! Microsoft ប្រកាស​ថា​ទិញ​ LinkedIn ហើយ ​តម្លៃ​ដល់​ពាន់​លាន​ដុល្លារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: