​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​

ក្នុងនាមជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba និង ជាមហាសេដ្ឋីលំដាប់ទីពីររបស់ប្រទេសចិន លោក Jack Ma មានប្រើប្រាស់នូវវត្ថុមានតម្លៃថ្លៃៗជាច្រើន។ ជាក់ស្ដែងដូចជាយន្តហោះឯកជនម៉ូដែល Gulfstream G550 ដែលមានតម្លៃថ្លៃដល់ទៅជាង ៤០ លានដុល្លារ។

​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​

ព្រោះតែមានតម្លៃថ្លៃ ទើបធ្វើឲ្យយន្តហោះនេះមានលក្ខណៈពិសេសៗជាច្រើន ដូចជាអាចហោះហើរដោយមិនឈប់បានចម្ងាយ ១២ ៥០១ គ.ម នៅរយៈកម្ពស់អតិបរមា ១៥ ៥៤៥ ម៉ែត្រ និងល្បឿនអតិបរមា ១០៩២គ.ម/ម៉។ G550 អាចផ្ទុកអ្នកដំណើរបានដល់ទៅ ១៩ នាក់ ដោយមានកន្លែងគេងគ្រប់គ្រាន់សម្រាប់មនុស្សចំនួន ៨ នាក់។

​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​

នៅលើយន្តហោះនេះអ្នកដំណើរអាចបំពេញកិច្ចការរបស់ពួកគេបាន ដោយវាមានប្រព័ន្ធ Network ឥតខ្សែ, ទូរសព្ទប្រើប្រព័ន្ធផ្កាយរណប, ម៉ាស៊ីន Fax និងមានម៉ាស៊ីនសម្រាប់ព្រីនថែមទៀតផង។ លើសពីនេះក៏មានបន្ទប់ងូតទឹក, បន្ទប់ប្រជុំ, បន្ទប់ទទួលទានអាហារ និងមានជាកន្លែងសម្រាប់ក្រុមការងារលើយន្តហោះសម្រាកផងដែរ។

​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​ ​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​ ​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​ ​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​

និយាយពីទំហំសរុបរបស់យន្តហោះនេះគឺមានទទឹង ២៨,៥ ម៉ែត្រ (គិតទាំងស្លាប), បណ្ដោយ ២៩,៤ ម៉ែត្រ និង កម្ពស់ ៧,៩ ម៉ែត្រ។ បើគិតពីទំហំផ្នែកខាងក្នុងវិញមានទទឹង ២,២៥ ម៉ែត្រ, បណ្ដោយ ១៣,១ ម៉ែត្រ និង កម្ពស់ ១,៨៨ ម៉ែត្រ៕

ប្រភព៖ sabay

  • ​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កំសាន្ត
Tags: