របួសហូរឈាមខ្លាំង ត្រូវធ្វើបែបណា ?

នៅក្នុងសង្គមបច្ចុប្បន្ន អ្នកប្រហែលជាបានឃើញផ្ទាល់នឹងភ្នែកនូវករណីរងរបួស ហូរឈាមស្រោចពេញដី ប៉ុន្ដែគេហាក់មិនបានឃើញអ្នកណា មួយ ចេញមុខមកជួយឃាត់ឈាម ក្រៅតែពីគ្រូពេទ្យ។ ម្យ៉ាងទៀត មនុស្សតិចតួចណាស់ដែលដឹងអំពីរបៀបឃាត់ឈាម នៅពេលខ្លួនត្រូវរបួស ហូរ ឈាម។ ពេលជួយអ្នកមានរបួសហូរឈាម បន្ទាប់ពីលាងដៃស្អាត និងបានពាក់ស្រោមដៃពេទ្យ (ថង់ផ្លាស្ទិចស្ដើង ក៏បាន) អ្នកត្រូវ ៖

១/ ឱ្យអ្នករងរបួស ដេកចុះ ហើយយកភួយរុំខ្លួនប្រាណ។ លើកកន្លែងរបួសឱ្យខ្ពស់ទៅលើ។

២/ ជូតធូលី ស្នាមប្រឡាក់ ឬរបស់ដែលជាប់នឹងរបួស ប៉ុន្ដែ ដាច់ខាត មិនត្រូវដករបស់ដែលជាប់ជ្រៅ នៅលើមុខរបួស។

៣/ ប្រើក្រណាត់ស្អាត សំឡី ឬបង់ បិទតឹងទៅលើរបួស ក្នុងរយៈពេលយ៉ាងតិច ២០នាទី ដោយមិនត្រូវបើកមើលមុខរបួស។

៤/ បន្ថែមសំឡី ឬបង់ ពេលចាំបាច់។

៥/ ប្រសិន ឈាមនៅតែហូរ ចូរចងរឹតសរសៃឈាម ត្រង់កន្លែងដូចខាងក្រោម ៖
ក- ចងរឹតត្រង់ផ្នែកខាងលើនៃកែងដៃ និងក្រោមក្លៀក។
ខ- ចង់រឹតត្រង់ផ្នែកខាងក្រោយរបស់ក្បាលជង្គង់។ច្របាច់ ម៉ាស្សាថ្នមៗ ដើម្បីឱ្យសរសៃឈាមទាំងនេះ នាំចរន្ធឈាមទៅកាន់ក្បែរឆ្អឹង។ រក្សាម្រាមដៃឱ្យជាប់ ហើយដៃម្ខាងទៀត កាន់កន្លែងរបួសឱ្យជាប់។

៦/ នៅពេលឈាមលែងហូរ ចូររក្សារាងកាយត្រង់កន្លែងរបួសឱ្យនឹង រួចបិទរបួសមកវិញ៕

ប្រភព៖ iknow

  • របួសហូរឈាមខ្លាំង ត្រូវធ្វើបែបណា ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: