សណ្ដែក​ក្លិង្គ, សណ្ដែក​គ្រា​ប់ស​ជា​ឱសថ​ព្យាបាល​ជំងឺរាក​នោម និង​គ្រាប់​ប្រមេះ​

សណ្ដែកក្លិង្គ, សណ្ដែកគ្រាប់ស ជាដើមចុល្លព្រឹក្ស កម្ពស់ពី១ ទៅ៣ ម៉ែត្រ គេដាំនៅគ្រប់ប្រទេសក្ដៅ ក្នុងសកលលោក។ ក្រៅពីដំណាំគេឃើញរុក្ខជាតិនេះដុះក្នុងព្រៃស្រោង ព្រៃល្បោះ តាមមាត់ទឹក ឬលើដីទួលដែលមានកម្ពស់រហូតដល់២០០០ម៉ែត្រ។

គេនិយមដាំសណ្ដែក ក្លិង្គ ឬ សណ្ដែកគ្រាប់ស ជុំវិញផ្ទះជារបង។ សណ្ដែកនេះ គ្រាប់វាអាចបរិភោគបានដូចសណ្ដែកបាយ ស្លឹកខ្ចីអាចឲ្យគោ ក្របីស៊ីបាន។ សម្រាប់អ្នកដែលមានជំងឺរាកនោម តែងព្យាបាលដោយបរិភោគផ្នែឆៅ រាល់ថ្ងៃឲ្យឆាប់ជា។ ចំណែកស្លឹកស្ងួត កិនឲ្យម៉ត់ដូចម្សៅ គឹផឹកជាឱសថមើលជំងឺគ្រាប់ប្រមេះ៕

ប្រភព៖ iknow

  • សណ្ដែក​ក្លិង្គ, សណ្ដែក​គ្រា​ប់ស​ជា​ឱសថ​ព្យាបាល​ជំងឺរាក​នោម និង​គ្រាប់​ប្រមេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: