កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី បាន​យក​ឈ្នះ​​លើ​បែលហ្សិក​ ២-០ ក្នុង​ការ​ប្រកួត​ Euro 2016 ​​វគ្គ​សន្សំ​ពិន្ទុ​ពូល​ E នៅ​ទីក្រុង​ Lyon ​កាល​ពី​យប់​មិញ។

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

២​គ្រាប់​របស់​ក្រុម​ខ្លាំង​ជើង​ចាស់​របស់​អ៊ីតាលី ​រក​បាន​ដោយ​​កីឡាករ​ Premier League ទាំង​២​នាក់​គឺ Emanuele Giaccherini ​របស់​ក្រុម​ Sunderland នៅ​នាទី​៣២ និង​ខ្សែ​ប្រយុទ្ធ Graziano Pelle របស់​ក្រុម​ Southampton ​នៅ​នាទី​៩០+២។

 

រីឯ​១​គូ​ទៀត​ ក្នុង​ពូល​ E នេះ​ដែរ អៀរឡង់ បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​​ស៊ុយអែត។ ១​គ្រាប់​របស់​អៀរឡង់​ រក​បាន​ដោយ​​ខ្សែ​បម្រើ​ Wesley Hoolahan ក្រុម​ Norwich City ​នៅ​នាទី​​៤៨ ​ខណៈ​ដែល​១​គ្រាប់​របស់​ស៊ុយអែត​ គឺជា​គ្រាប់​បាល់​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​​ Ciaran Clark ខ្សែ​ការពារ​​ក្រុម​ Aston Villa នៅ​នាទី​៧១៕

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

កីឡាករ​ Premier League ២​នាក់​ ជួយ​អ៊ីតាលី ឈ្នះ​បែលហ្សិក ២-០

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc