អន់ចិត្តមិនស្ទើរ! ខំរៀបចំពិធីខួបកំណើត អញ្ជើញមិត្តភក្តិឲ្យចូលរួម ដល់ថ្ងៃបែរជាគ្មានមនុស្សម្នាក់

អាមេរិក៖ ពិតជាគួរឲ្យអាណិតដល់ ក្មេងស្រីវ័យជំទង់អាយុ ១៨ឆ្នាំម្នាក់ ខំប្រឹងព្យាយាមចំណាយពេលរៀបចំពិធី អបអរថ្ងៃខួបកំណើតរបស់ខ្លួន យ៉ាងស្រស់ស្អាត និងបានអញ្ជើញមិត្តភក្តិរួមថ្នាក់ ជាហូរហែរឲ្យចូលរួម តែជាលទ្ធផលបានត្រឹម ធ្វើឲ្យនាងខកចិត្ត អង្គុយយំម្នាក់ឯងតែប៉ុណ្ណោះ។

បើតាមប្រភពបានឲ្យដឹងថា Hallee Sorenson ជាក្មេងស្រីវ័យជំទង់ម្នាក់ ដែលមានជំងឺពិបាកទំនាក់ទំនងជាមួយនឹងអ្នកដទៃ និងនាងជា អ្នករស់នៅក្នុងទីក្រុង Bangor រដ្ឋ Maine សហរដ្ឋអាមេរិក។ នៅក្នុងនេះបានឲ្យដឹងថា កាលពីខែកក្កដា ឆ្នាំមុន រូបនាងបានរៀបចំពិធីអបអរថ្ងៃខួបកំណើតគម្រប់អាយុ ១៨ឆ្នាំ និងថែមទាំងបានអញ្ជើញមិត្តភក្តិរួមថ្នាក់ និងមិត្តភក្តិជាច្រើននាក់ទៀត ដែលនាងស្គាល់ ដើម្បីចូលរួមអបអរក្នុងកម្មវិធីនេះ។ តែអ្វីដែលមិននឹកស្មានដល់ទៅវិញនោះ បែរជាគ្មាននរណាម្នាក់មកចូលរួម ដែលមូលហេតុអាចបណ្តាល មកពីគ្រប់គ្នាមិនសូវ ជាចូលចិត្តនូវអត្តចរិករបស់នាង។

បើតាមការឲ្យដឹងពីស្រ្តីជាម្តាយរបស់នាង Hallee គឺអ្នកស្រី Allyson Seel-Sorenson បានរៀបរាប់ប្រាប់ថា រូបគាត់បានលួចថតរូបកូនស្រី ជាទីស្រលាញ់របស់គាត់ ដែលមានពាក់មួកខួបកំណើត អង្គុយយំខូចចិត្ត អស់សង្ឃឹមតែម្នាក់ឯង នៅចំពោះមុខនំខេក ព្រោះថានាងមិនដឹងថានឹងត្រូវធ្វើយ៉ាងម៉េច ក្រោយពីមិនឃើញមានមិត្តណាម្នាក់ មកចូលរួមក្នុងកម្មវីធីរបស់នាង។ អ្នកស្រី Seel-Sorenson បានបន្តទាំងអួលដើមកទៀតថា «...ខ្ញុំបានសង្ងំពួន នៅខាងក្រោយសរសរ ក្បែរកូនស្រីដែលកំពុងតែយំ ហើយខ្ញុំបានថតរូបរបស់គេផ្ញើទៅឲ្យប្តីរបស់ខ្ញុំមើល ដោយសួរថា តើខ្ញុំគួរតែធ្វើយ៉ាងណាដែរ សម្រាប់រឿងមួយនេះ?» ។

អ្នកស្រីបន្ថែមថា «កូនស្រីរបស់ខ្ញុំ Hallee នាងគ្រាន់តែចង់ប្រារព្ធធ្វើពិធីខួបកំណើត ជួបជុំជាមួយមិត្តភក្តិរបស់នាងម្តង ដើម្បីឲ្យមានភាពសប្បាយរីករាយ ជាងមុនតែប៉ុណ្ណោះ ដូច្នេះហើយបានជាក្នុងនាមខ្ញុំជាម្តាយ និងប៉ារបស់គេ អនុញ្ញាតឲ្យនាងធ្វើវាដើម្បីបំពេញ បំណងរបស់នាង ប៉ុន្តែជាលទ្ធផល ចុងក្រោយបែរជាមិត្តភក្តិរបស់នាង មិនបានយកចិត្តទុកដាក់ អើពើលើរូបនាង ដោយគ្មានមុខនរណាម្នាក់មកចូលរួមក្នុងកម្មវិធីនោះឡើយ ហើយរូបនាងពិតជាអសង្ឃឹមជាខ្លាំង» ។

ទោះជារឿងរ៉ាវមួយនេះ បានកន្លងផុតទៅជិត១ឆ្នាំហើយក្ដី តែរូបថត ដ៏ក្រៀមក្រំមួយនេះ រួមជាមួយនឹងការសរសររៀបរាប់ អានហើយស្ទើរស្រក់ទឹកភ្នែកជំនួសនោះ ទើបតែត្រូវបានបង្ហោះចូល ទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបងប្អូនជីដូនមួយរបស់នាង និងបន្ទាប់ពីមានការបង្ហាញប្រាប់ ពីម្តាយក្មេងស្រីរូបនេះទៀតនោះ ធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ និងអាណិត Hallee ជាខ្លាំង ដោយគ្រប់គ្នាបានសរសេរសារ ជូនពរលើរូបនាង និងសង្ឃឹមថា នាងនឹងមិនឯកាដូចឆ្នាំមុនឡើយ។

គួររំលឹកដែរថា មូលហេតុដែលពួកគេបង្ហោះរូបភាព Hallee ចូលទៅក្នុងបណ្ដាញសង្គម ​គឺពួកគេគាត់គ្រាន់តែចង់បង្ហាញពីអារម្្មណ៍ ដ៏ក្រៀមក្រំ របស់ Hallee ដោយសង្ឃឹមថានឹងមានមិត្តភក្តិរបស់នាង ជាច្រើនចូលរួមអបអរ ក្នុងកម្មវិធីខួបកំណើតរបស់នាងសម្រាប់ឆ្នាំនេះ ដែលនឹងខិតជិតចូលមកដល់ នាខែក្រោយនេះតែប៉ុណ្ណោះ ខណៈដែលម្តាយ Hallee បានប្រាប់ដឹងថា រូបគាត់នឹងត្រៀមរៀបចំពិធីដ៏ល្អមួយ ដល់កូនស្រីរបស់គាត់សម្រាប់ឆ្នាំនេះ ដើម្បីកុំឲ្យនាងមាន ភាពក្រៀមក្រំដូចឆ្នាំមុនទៀត ៕

ខាងក្រោមនេះគឺជារូបភាពមួយចំនួនរបស់ក្មេងស្រីវ័យជំទង់ Hallee ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អន់ចិត្តមិនស្ទើរ! ខំរៀបចំពិធីខួបកំណើត អញ្ជើញមិត្តភក្តិឲ្យចូលរួម ដល់ថ្ងៃបែរជាគ្មានមនុស្សម្នាក់
រូបភាព នាងអង្គុយតែម្នាក់ឯងក្រោយពីគ្មាននរណាម្នាក់ចូលរួម