Pelle ជួយឲ្យអ៊ីតាលី ផ្តល់ការខកចិត្តដល់ជើងខ្លាំងបែលហ្ស៊ិក

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់នីមួយៗពីសំណាក់ខ្សែបម្រើ Emanuele Giaccherini និងខ្សែប្រយុទ្ធ Graziano Pelle បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី មានការចាប់ផ្តើមយ៉ាងល្អក្នុងយុទ្ធនាការ Euro ឆ្នាំ2016 ខណៈដែលក្រុមជម្រើសជាតិអ៊ីតាលី បានផ្តល់ការខកចិត្តដល់ក្រុមជម្រើសជាតិបែលហ្ស៊ិក ជាមួយនឹងជ័យជម្នះ ២-០ កាលពីថ្ងៃចន្ទ។

Pelle-ft16

ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលជាក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតក្នុងការធ្វើដំណើរឈានទៅប្រកួតក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ជុំផ្តាច់ព្រ័ត្រនោះ បានធ្វើការគ្រប់គ្រងបាល់ច្រើនជាងក្នុងការប្រកួតពូល E នៅកីឡដ្ឋាន Stade de Lyon។

ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Giaccherini បន្ទាប់ពីរយៈពេល៣០នាទី និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Pelle របស់ក្លិប Southampton នៅនាទីបន្ថែម មានន័យថា ក្រុមរបស់លោក Antonio Conte ដែលនឹងក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea បន្ទាប់ពីយុទ្ធនាការ ដណ្តើមបានបីពិន្ទុ ខណៈដែលពួកគេសម្លឹងរកការធ្វើឲ្យបានល្អជាងយុទ្ធនាការ Euro ឆ្នាំ២០១២ ដែលនៅពេលនោះពួកគេបានរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ។

ស្របពេលជាមួយគ្នានេះ ការបញ្ចប់ក្នុងលទ្ធល ១-១ រវាងក្រុមជម្រើសជាតិស៊ុយអែត និងសាធារណរដ្ឋអៀរឡង់ ក្នុងការប្រកួតមួយគូមុននេះនៅកីឡដ្ឋាន Stade de France មានន័យថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នឹងត្រូវឈរលេខមួយក្នុងពូល E ជាបណ្តោះអាសន្ន។ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងទីក្រុង Lyon នៅមុនពេលចាប់ផ្តើមប្រកួត មានន័យថា ក្រុមទាំងពីរត្រូវតែលេងជាមួយនឹងបាល់រអិល។ ប៉ុន្តែ ក្រុមជម្រើសជាតិបែលហ្ស៊ិក បានធ្វើការគ្រប់គ្រងយ៉ាងល្អនៅដើមតង់ក្នុងការបង្ហាញខ្លួនជាលើកទីមួយក្នុងយុទ្ធនាការ Euro បើគិតចាប់តាំងពីធ្វើជាសហម្ចាស់ផ្ទះ Euro ឆ្នាំ២០០០៕
ប្រភពព័ត៌មាន៖ Channel News Asia

  • Pelle ជួយឲ្យអ៊ីតាលី ផ្តល់ការខកចិត្តដល់ជើងខ្លាំងបែលហ្ស៊ិក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:កីឡា