រថយន្តទូរីស បើកបុកម៉ូតូកង់បីពីក្រោយស្លាប់ម្នាក់ និង របួស ១២ នាក់

Videos


មនុស្សស្រីម្នាក់បានស្លាប់ភ្លាមៗនិងមនុស្សប្រុសស្រី១២នាក់ផ្សេងទៀតរបួសធ្ងន់បង្កឡើងដោយរថយន្ដទួរីសមួយគ្រឿងបើកយ៉ាងលឿនដូចហោះទៅបុកពីក្រោយរ៉ឺម៉ក់កង់បីមួយគ្រឿងយ៉ាងពេញទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត ១១ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដទួរីសមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-3723 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយបុរសម្នាក់បើកយ៉ាងលឿនដូចហោះ ពេលមកដល់ចំណុចកើតហេតុទៅបុកពីក្រោយរ៉ឺកម៉កកង់ ៣ មួយគ្រឿង បើកបរដោយបុរសម្នាក់ និងមានមនុស្សប្រុសស្រី ១២ នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីត្បូងទៅជើងស្របទិសគ្នាបណ្ដាលឲ្យមនុស្សស្រីម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ១២ នាក់ របួសធ្ងន់ត្រូវរថយន្ដសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

រថយន្តទូរីស បើកបុកម៉ូតូកង់បីពីក្រោយស្លាប់ម្នាក់ និង របួស ១២ នាក់

ម្ចាស់រថយន្ដត្រូវប្រជាពលរដ្ឋវាយរហូតដល់សន្លប់នៅកន្លែងកើតហេតុក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្ដ សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយសមត្ថកិច្ចក៏បានចុះមកដល់ចំណុចកើតធ្វើការវាស់វែងនៅចំណុចកើតហេតុហើយម្ចាស់រថយន្ដសន្លប់នៅកន្លែងកើតសមត្ថកិច្ចឲ្យរថយន្ដសាមុយដឹកយកទៅមន្ទីរពេទ្យរង់ចាំដឹងខ្លួនទើបយក មកធ្វើការសាកសួរដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕ សុថាត់

រថយន្តទូរីស បើកបុកម៉ូតូកង់បីពីក្រោយស្លាប់ម្នាក់ និង របួស ១២ នាក់
រថយន្តទូរីស បើកបុកម៉ូតូកង់បីពីក្រោយស្លាប់ម្នាក់ និង របួស ១២ នាក់