ការព្យាករ៖ ក្រុមអូទ្រីស Vs ក្រុមហុងគ្រី

លោក Marcel Koller គ្រូបង្វឹកសញ្ជាតិស្វ៊ីស របស់ក្រុមជម្រើសជាតិអូទ្រីស បានប្រើប្រាស់រូបមន្ត 4-2-3-1 ដែលអាចធ្វើការផ្លាស់ប្តូរទៅជាប្រព័ន្ធលេង 4-3-3 ដើម្បីបំពេញគ្រប់កម្រិតអាយុ នៅពេលដែលលោកត្រូវបានតែងតាំងកាលពីឆ្នាំ២០១១។

Rank Austria-ft16

ភាពខ្លាំងរបស់ពួកគេគឺការមានខ្សែបម្រើប្រយុទ្ធដ៏ឆ្នើម David Alaba ប៉ុន្តែ តំបន់បម្រើទាំងមូលរបស់ពួកគេក៏ផ្តល់នូវការកោតសរសើផងដែរ ខណៈដែល Julian Baumgartlinger និង Zlatko Junuzovic សុទ្ធសឹងជាសមាជិកដ៏សំខាន់។ ភាពទន់ខ្សោយរបស់ពួកគេ កើតឡើងនៅតំបន់ការពារ ប្រសិនបើ Baumgartlinger និង Alaba ខ្វល់តែលើតំបន់ប្រយុទ្ធ។

សម្រាប់ការប្រកួត៥លើកចុងក្រោយរបស់ពួកគេ អូទ្រីស បានកត់ត្រាជ័យជម្នះ២លើក និងចាញ់៣លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានរកគ្រាប់បាល់បញ្ចូលទីស្ទើរតែរាល់ការប្រកួតទាំងអស់ ហើយអូទ្រីសក៏មិនស្គាល់ចាញ់ផងដែរ ក្នុងការប្រកួតជម្រុះចំនួន១០លើក។ ដោយឡែក លោក Bernd Storck គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់របស់ក្រុមជម្រើសជាតិហុងគ្រី ចូលចិត្តប្រើប្រាស់រូបមន្ត 4-2-3-1 និងមានចំណងចង់បង្កើនការគ្រប់គ្រងបាល់របស់ក្រុមដើម្បីដាក់សម្ពាធលើតំបន់ការពារ។

Rank Hungary-ft16

ភាពខ្លាំងរបស់ហុងគ្រីគឺថា ក្នុងចំណោមគ្រាប់បាល់១៤គ្រាប់ក្នុងយុទ្ធនាការជម្រុះ ៥គ្រាប់បានកើតឡើងពីការស៊ុតបាល់ចេញពីជ្រុង មួយគ្រាប់ពីការស៊ុតបាល់ Free-kick។ ភាពខ្សោយរបស់ហុងគ្រី គឺការធ្លាក់ចុះល្បឿនៅចុងម៉ោងនៃការប្រកួត។ ហុងគ្រី បានកត់ត្រាជ័យជម្នះ២លើក ស្មើ២លើក និងចាញ់១លើកពីការប្រកួត៥លើចុងក្រោយរបស់ពួកគេ។

សម្រាប់ការជួបគ្នា៥លើកចុងក្រោយរវាងក្រុមទាំងពីរ ហុងគ្រី ធ្វើបានល្អជាងតាមរយៈការដណ្តើមបានជ័យជម្នះ៤លើក និងស្មើ១លើក ប៉ុន្តែ ការជួបគ្នាលើកចុងក្រោយរបស់ពួកគេបានកើតឡើងតាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ ហេតុនេះ ស្របពេលអូទ្រីស បានអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ និងកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ បើធៀបទៅនឹងក្រុមហុងគ្រី ជារំពឹងទុក អូទ្រីស គួរតែដណ្តើមបានជ័យជម្នះនៅថ្ងៃប្រកួតបើកឆាកនៃពូល F។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង១១យប់៕