ណ្ហើយ ទោះបី​តាម​ទាន់ សុំ​មិន​ជាន់កែង​ទេ

ខេត្តបាត់ដំបង ៖ ជុំវិញ​សំណុំរឿង​មន្ត្រី​ចរាចរណ៍​ ផាកពិន័យ​មិន​ព្រម​ចេញ​វិ​ក្ក័​យ​ប​ត្រ​បង់ប្រាក់​ឲ្យ​ម្ចាស់​យានយន្ត លោក សាត គី​ម​សាន្ត ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​ថា មន្ត្រី​របស់​លោក​មិន​បាន​ទទួលយក​ប្រាក់​ចំនួន​២​ម៉ឺន​រៀល ពី​នារី​២​នាក់​ដែល​បង់ថ្លៃ​ការ​ផាកពិន័យ​ក្នុង​បទ «​មិន​ពាក់មួក​សុវត្ថិភាព​» នោះ​ទេ តែ​នារី​នោះ​បាន​បោះ​ប្រាក់​ទៅ​លើ​តុ រួច​ចាកចេញ​ទៅ​បាត់ រីឯ​ប្រាក់​២​ម៉ឺន​រៀល​នោះ ក៏​ហើរ​តាម​ខ្យល់​បាត់​ភ្លាម​ៗ​ដែរ​។

លោក សាត គី​ម​សាន្ត ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​ បំភ្លឺ​បែប​នេះ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ កាលពី​ចុង​ស​ប្ដា​ហ៍​មុន ខណៈ​ដែល​សំណុំរឿង​ដ៏​រសើប និង​តូចតាច​មួយ​នេះ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ហើយ​ក៏​ចំ​ពេល​ដែល​មន្ត្រី​សវន​កម្ម​ផ្ទៃក្នុង​ របស់​អគ្គស្នងការ​នគរបាល​ជាតិ កំពុង​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នានា នៅ​ក្នុង​អង្គភាព​ចរាចរណ៍​មួយ​នេះ​ដែរ ។ លោក សាត គី​ម​សាន្ត បាន​ថ្លែង​ថា នារី​វ័យក្មេង​២​នាក់​នោះ ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ ខាងត្បូង​រង្វង់​មូល​ព្រះ​នរាយ ឃាត់​ផាកពិន័យ​ដោយសារ​តែ​ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​។ លោក​ថា បើ​តាម​ផ្លូវច្បាប់​នារី​ទាំង​២​នាក់ ត្រូវ​ផាកពិន័យ​ម្នាក់​១៥.០០០​រៀល តែ​ពួក​គេ​ទាំង​២​នាក់​សុំ​បង់​ត្រឹម​២​ម៉ឺន​រៀល ហើយ​មិន​យក​វិ​ក្ក័​យ​ប​ត្រ​បង់ប្រាក់​ទេ​។ ក្រោយ​ពី​តថ្លៃ​រួច នារី​២​នាក់​នោះ​បាន​បោះ​ប្រាក់​២​ម៉ឺន​រៀល​ទៅ​លើ​តុ រួច​នាំ​គ្នា​ដើរ​ចេញ​ទៅ​យក​ម៉ូតូ​បាត់ ហើយ​ប្រាក់​នោះ​ក៏​ហើរ​តាម​ខ្យល់​បាត់​ទៅ​។

ប៉ុន្តែ​ការ​បកស្រាយ​របស់​លោក សាត គី​ម​សាន្ត ប្រធាន​ការិយាល័យ​ចរាចរណ៍​នេះ ហាក់​មិន​មាន​ហេតុផល​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឲ្យ​មហាជន​ទូទៅ​ មានការ​ជឿជាក់​ឡើយ។ ផ្ទុយ​ទៅ​វិញ​រឹតតែ​ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់ និង​សំណួរ​ជា​ច្រើន​ចោទសួរ​ទៅ​កាន់​លោក​។ នៅ​ពេល​សួរ​ថា តាម​គោលដៅ​នីមួយ​ៗ​របស់​មន្ត្រី​ចរាចរណ៍ សុទ្ធតែ​មាន​ប្រធាន​ក្រុម​ដឹកនាំ​ទទួលខុសត្រូវ​ ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង និង​មានការ​ប្រយ័ត្នប្រយែង​បំផុត ចុះ​ហេតុ​អ្វី​បានជា​មន្ត្រី​អ្នក​សរសេ​រវិ​ក្ក័​យ​ប​ត្រ មិន​ព្រម​រាយការណ៍​ប្រាប់​ប្រធាន​ក្រុម​របស់​ខ្លួន នៅ​ពេល​នារី​២​នាក់​នោះ​បោះ​ប្រាក់​២​ម៉ឺន​រៀល​លើ​តុ បែប​មាក់ងាយ​សមត្ថកិច្ច ហើយ​ចាកចេញ ព្រមទាំង​មិន​ព្រមយក​វិ​ក្ក័​យ​ប​ត្រ​ទៀត ? ត្រង់​ចំណុច​នេះ លោក សាត គី​ម​សាន្ត ហាក់​បាន​ទទួលស្គាល់​នូវ​កំហុស​ របស់​មន្ត្រី​លោក​។ លោក​និយាយ​ថា នេះ​ជា​កំហុស​ដែល​មន្ត្រី​របស់​លោក​មិន​បាន​រាយការណ៍​ទៅ​ប្រធាន​ក្រុម​របស់​ខ្លួន ពេល​ដែល​មានរឿង​នេះ​កើតឡើង​។ ដូច្នេះ​ហើយ​ទើប​មានការ​ចោទប្រកាន់​ថា មន្ត្រី​របស់​លោក​ផាកពិន័យ​ហើយ​មិន​ចេញ​វិ​ក្ក័​យ​ប​ត្រ​បង់ប្រាក់​ដល់​ម្ចាស់​យានយន្ត​ដែល​បំពាន​ច្បាប់ ប៉ុន្តែ​បញ្ហា​នេះ លោក​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​ទេ ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត​។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ឧសភា កន្លង​ទៅ មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ​នរាយ ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ឃាត់​នារី​២​នាក់ ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ដើម្បី​ផាកពិន័យ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​មន្ត្រី​ចរាចរណ៍​មិន​បាន​ផាកពិន័យ ឬ​ចេញ​វិ​ក្ក័​យ​ប​ត្រ​បង់ប្រាក់​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​ទៅ​នារី​២​នាក់​នោះ​ទេ បែរជា​ទារប្រាក់​២​ម៉ឺន​រៀល ហើយ​ប្រាប់​នារី​២​នាក់​នោះ​ថា «​មិនបាច់​យក​វិ​ក្ក័​យ​ប​ត្រ​ទេ ព្រោះ​ដល់​ម៉ោង​សម្រាក​ហើយ​»​។ លុះ​នារី​២​នាក់​នោះ​ជិះ​ម៉ូតូ​ចេញ​ទៅ​ដល់​ខាង​មុខ​យោធា​ភូមិភាគ​ទី​៥ ក៏​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​នៅ​ទីនោះ​ចាប់​ផាកពិន័យ​ពួក​នាង​អស់​៣​ម៉ឺន​រៀល​មួយ​តង់​ទៀត ទើប​បែកធ្លាយ​នៅ​រឿងអាស្រូវ​នេះ​តែ​ម្ដង​ទៅ​។

នៅ​ក្នុង​ក្លិប​វី​ដេ​អូ​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន នារី​វ័យក្មេង​ទាំង​២​នាក់ បាន​រៀបរាប់​ប្រាប់​មន្ត្រី​ចរាចរណ៍​គោលដៅ​ទី​២​ថា ពួក​នាង​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ​នរាយ ចាប់​ផាកពិន័យ​ម្ដង​ហើយ តែ​មន្ត្រី​នោះ​មិន​ចេញ​វិ​ក្ក័​យ​ប​ត្រ​ឲ្យ​ទេ ដោយ​ទារប្រាក់​ពី​នាង​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ មន្ត្រី​នោះ​បាន​ប្រាប់​នាង​ថា ថ្ងៃ​ល្ងាច​នឹង​ដល់​ម៉ោង​សម្រាក​ហើយ ចឹ​ង​បង់​តែ​២​ម៉ឺន​រៀល​មក មិនបាច់​យក​វិ​ក្ក័​យ​ប​ត្រ​ទេ ហើយ​នាង​ក៏​មិន​បាន​ទាមទារ​ដែរ​។ ប៉ុន្តែ​ពេល​នាង​សួរ​ថា ចុះបើ​អត់​មាន​វិ​ក្ក័​យ​ប​ត្រ ពេល​នាង​ជិះ​ចេញ​ទៅ​គេ​ផាក​ទៀត​គិត​យ៉ាងម៉េច0x017d7 មន្ត្រី​នោះ​ឆ្លើយ​ថា អត់​មាន​ទេ គឺ​ដល់​ម៉ោង​សម្រាក​អស់ហើយ​។ លុះ​ពួក​នាង​ជិះ​ដល់​ខាង​មុខ​យោធា​ភូមិភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ច​រារ​ច​ណ៍​ចាប់​ផាក​អស់​៣​ម៉ឺន​រៀល​ទៀត តែ​ក្រុម​នេះ​បាន​ចេញ​វិ​ក្ក័​យ​ប​ត្រ​ផាកពិន័យ​ត្រឹមត្រូវ​។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ណ្ហើយ ទោះបី​តាម​ទាន់ សុំ​មិន​ជាន់កែង​ទេ

ណ្ហើយ ទោះបី​តាម​ទាន់ សុំ​មិន​ជាន់កែង​ទេ