ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ គ្រាប់​បេ​៤០​កន្លះ​ចំនួន​២០​គ្រាប់

ខេត្តសៀមរាប ៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​នៅ​លើ​ដី​ដាំដំឡូង​របស់​គាត់​ជា​ប្រភេទ​បេ​កន្លះ​ចំនួន​២០​គ្រាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ ចុះ​ទៅ​ប្រមូល​យក​មក​រក្សា​ទុក រង់ចាំ​ធ្វើការ​ប្រគល់​ជូន​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ប្រគល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​បេ​៤០​កន្លះ ចំនួន​២០​គ្រាប់ ជូន​ដល់​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ យក​មក​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព រង់ចាំ​ប្រគល់​បន្ត​ជូន​ទៅ​អង្គការ​ពាក់ព័ន្ធ​ដើម្បី​យក​ទៅ​កម្ទេច​ចោល​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា មុន​ដំបូង​មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ធ្វើ​ចំការ ដើម្បី​ដាំដំឡូង ខណៈ​ពេល​ដែល​កំពុង​ភ្ជួ ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​បេ​៤០​កន្លះ​ចំនួន​២០​គ្រាប់ រួច​រត់​មក​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្វា​វ ចុះ​ទៅ​ប្រមូល​យក​មក​រក្សា​ទុក​។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ប្រមូល​យក​មក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ រួច​ធ្វើការ​ប្រគល់​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​បេ​៤០ កន្លះ​ចំនួន​២០​គ្រាប់ រួច​មក កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​មាតាបិតា ត្រូវ​ធ្វើការ​ពន្យល់​ណែនាំ​ដល់​កូនចៅ​របស់​ខ្លួន​នៅ​ពេល​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​មិន​ត្រូវ​យក​មក​ដំ​លេង​នោះ​ទេ ពីព្រោះ​វា​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​បងប្អូន ឫ​កូនចៅ ហើយ​ត្រូវ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​ដែនដី ឬ សមត្ថកិច្ច​ដែល​នៅ​ជិត​បងប្អូន ដើម្បី​ចុះ​ត្រួតពិនិត្យ និង​យក​មក​រក្សា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​៕     

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  ខណៈដែលកំពុងកាយដីបុកគ្រឹះសាងសង់ផ្ទះ នាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិតនៅក្រោយរោងកុនចាស់ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានរុះរើផ្ទះចាស់ដើម្បីធ្វើការសង់ លំដ្ឋានថ្មីក៏កាយដីដើម្បីរៀបចំ បុកគ្រឹះស្រាប់តែ អ្នកកាយដីបានកាយដីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ដែលសល់ពីសម័យ សង្គ្រាម។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅអង្គភាព CMAC ដើម្បីមកពិនិត្យ និងយកទៅកំទេចចោល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ គ្រាប់​បេ​៤០​កន្លះ​ចំនួន​២០​គ្រាប់

ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ គ្រាប់​បេ​៤០​កន្លះ​ចំនួន​២០​គ្រាប់

ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ គ្រាប់​បេ​៤០​កន្លះ​ចំនួន​២០​គ្រាប់