Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

ដោយ​សារ​តែ​លេង​ចាញ់​ល្បែង​មួយ​នៅ​ក្នុង​កម្មវិធី fan meeting របស់​ខ្លួន តារា​សម្ដែង​កូរ៉េ Song Joong Ki ត្រូវ​គេ​ពិន័យ​ឲ្យ​ញ៉ាំ​ទុរេន។

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

យប់​ថ្ងៃ​ទី ១១​ខែ​មិថុនា កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហុងកុង​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​អ្នក​គាំទ្រ។ តួ​រឿង “Descendants of the Sun” បាន​លេង​ល្បែង​ជា​ច្រើន​ជា​មួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​កម្មវិធី​នេះ។ យ៉ាងណាក៏ដោយ នៅ​ពេល​ដល់​វគ្គ​លេង​ល្បែង​ដើម្បី​សម្រេច​ថា​អ្នក​ណា​ត្រូវ​ញ៉ាំ​​ទុរេន១គ្រាប់​​នោះ Song Joong Ki ហាក់​ដូច​ភ័យ​ខ្លាច​ជាមួយ​នឹង​ក្លិន​របស់​ផ្លែ​ឈើ​មួយ​នេះ។

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

គួរ​ឲ្យ​សោក​ស្ដាយ តារា​សម្ដែង​វ័យ ៣០​ឆ្នាំ បាន​លេង​ល្បែង​ចាញ់​តារា​សម្ដែង Lee Kwang Soo ហើយ​ត្រូវ​ញ៉ាំ​ផ្លែ​ធូរេន​ជា​ការ​ពិន័យ។ Song Joong Ki ប៊ិះ​ខ្ជាក់​ទុរេន​ចេញ​មក​វិញ តែ​ក្រោយ​មក​បាន​យក​ទឹក​មក​ផឹក​ដើម្បី​ទប់​វិញ។ តារា​សម្ដែង​កើត​ឆ្នាំ ១៩៨៥ ក៏​បាន​សម្ដែង​ឈុត​ជា​ច្រើន​នៅ​ក្នុង​រឿង “Descendants of the Sun” ឡើង​វិញ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ផង​ដែរ៕

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

Song Joong Ki ប៊ិះ​ក្អួត​ពេល​ភ្លក់​រសជាតិ​ទុរេន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ ngoisao