Tao អតីត​សមាជិក EXO ស្រក់​ទឹក​ភ្នែក​អង្វរ​អ្នក​គាំទ្រ​ឲ្យ​ឈប់​ស្អប់​ខ្លួន​

តាំង​ពីសម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​ EXO មក​ Tao បាន​រង​ការ​​រិះគន់​ខ្លាំង​ៗ​ពី​អ្នក​គាំទ្រ​ដែល​មិន​ពេញ​ចិត្ត​ក្នុង​ការ​ចាក​ចេញ​របស់​គេ​​ពី​ក្រុម​នេះ។

 

ថ្មីៗ​នេះ​ Tao បាន​ចូល​រួម​សន្និសីទកាសែត​ក្នុង​ការ​សម្ពោធ​រឿង​ថ្មី​មួយ​នៅ​ទីក្រុង សៀងហៃ ដោយ​បាន​លើក​ឡើង​ពី​ការ​ស្អប់​ទាំង​អស់​ដែល​​ខ្លួន​​​ទទួល​​បាន​ពី​អ្នក​គាំទ្រ​ដែល​ធ្លាប់​តែ​ស្រលាញ់​និង​គាំទ្រ​​គេ​ពី​មុន។

 

Tao អតីត​សមាជិក EXO ស្រក់​ទឹក​ភ្នែក​អង្វរ​អ្នក​គាំទ្រ​ឲ្យ​ឈប់​ស្អប់​ខ្លួន​

 

ភ្លាមៗ​នោះ​ Tao បាន​ទ្រហោ​យំ​សុំ​អង្វរ​អ្នក​ដែល​ស្អប់​គេ​​ទាំង​អស់​​ឲ្យ​ឈប់​ឈ្នានីសគេ​ទៀត​ដោយ​លោក​​លើក​ឡើង​ថា៖

 

“ឆាក​ជីវិត​របស់​មនុស្ស​យើង​ខ្លី​ណាស់ ស្លាប់​ពេល​ណា​ក៏​មិន​ដឹង ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ហេតុ​អ្វី​ពិភព​លោក​ផ្លាស់​ប្ដូរ​ខ្លាំង​ម្លេះ​ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ល្បី​អ្វី​នោះ​ទេ វា​គ្រាន់​តែ​ជា​ការងារ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ជា​មនុស្ស​ដូច​អ្នក​គ្រប់​គ្នា​ដែរ​។ អ្នក​ដែល​ស្អប់​ខ្ញុំ​និង​គ្រួសារ​ទំនេរ​ណាស់​មែន​ទេ? បើ​ទំនេរ​គួរ​តែ​យក​ពេល​ទំនេរ​ទាំង​នេះ​ទៅ​ដោះ​​ស្រាយ​បញ្ហា​ជីវិត​របស់​ខ្លួន​ឯង​ទៅ។ ខ្ញុំ​មិន​បាន​សម្លាប់​នរណា​ ឬ​បង្កើត​ជម្លោះ ខ្ញុំ​មិន​បាន​បំពាន​ច្បាប់ ខ្ញុំ​គ្រាន់​តែ​រស់​នៅ​​តាម​អ្វី​ដែល​ជា​ជីវិត​របស់​ខ្ញុំ”៕

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ Koreaboo​​​​​​