Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក

កាល​ពី​ថ្ងៃ​ទី​ ១០ ខែ មិថុនា Park Yoo Chun ​សមាជិក​ក្រុម​ចម្រៀងកូរ៉េ JYJ បាន​ស្ថិត​ក្រោម​ពាក្យ​បណ្ដឹង ពាក់ព័ន្ធ​នឹង​ការ​​​រំលោភ​នារី​ម្នាក់​នៅ​​បន្ទប់​ទឹក ក្នុង​កន្លែង​កម្សាន្ត​យុវវ័យ​មួយ ។

 

Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក

 

នារី​ដែល​ចោទ​ Park Yoo Chun រំលោភ​មាន​ឈ្មោះ​ថា Lee អាយុ​២៤​ឆ្នាំ​ជា​អ្នក​​បម្រើការ​ក្នុង​កន្លែង​កម្សាន្ត​យុវវ័យ​​នោះ។ តែ​យ៉ាងណាមិញ មនុស្ស​ដែល​ទៅ​ដាក់​ពាក្យ​បណ្ដឹង​លើ Park Yoo Chun​គឺ​ជា​មិត្ត​ប្រុស​របស់ Lee ។ ក្នុង​ពាក្យ​បណ្ដឹង​មិត្ត​ប្រុស​របស់ Lee បាន​សរសេរ​ថា៖”កាល​ពី​ថ្ងៃ​ទី ៣មិថុនា Yoo Chun បាន​ទៅ​កន្លែង​កម្សាន្ត​​យុវវ័យ​ក្នុង​នាម​ជា​ភ្ញៀវ ហើយ​ Leeត្រូវ​បាន​បង្ខំ​រំលោភ​ក្នុង​បន្ទប់​ទឹក​ដោយ Yoo Chun”។

 

មិត្ត​ប្រុស​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​​ក៏​បាន​​បញ្ជូន​ខោ​ក្នុង​និង​សំលៀកបំពាក់ ដែល​មិត្ត​​ស្រី​ពាក់​ពេល​កើតហេតុ​ទៅ​ឲ្យ​ប៉ូលិស​​​ ដើម្បី​ធ្វើ​ជា​ភស្តុតាង​។ មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រង​ចាំ​ស្ដាប់​​ពី​អង្គ​ហេតុ​ពី​ភាគី​ទាំង​សងខាង​​សិន​និង​សិក្សា​ពី​ភស្តុតាង​ដែល​ខាង ​ Leeផ្ដល់​ឲ្យ​និង​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​មុន​ពេល​សាកសួរ​ Yoo Chun។ ​​

 

Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក

 

ភាគី​ខាង Yoo Chunបាន​ចេញ​មក​បដិសេធ​រឿង​ទាំង​នេះ​ថា​៖”នេះ​ជា​ការ​ចោទ​ប្រកាន់​មិន​ពិត​ប្រាកដ ដែល​ភាគី​ម្ខាង​ទៀត​ចង់​កេង​ចំណេញ​​ផ្នែក​ហិរញ្ញវត្ថុ”។ ចំណែក​ខាង​ផលិតកម្ម​របស់ Yoo Chunបាន​ចេញ​មក​និយាយ​ថា៖”ទោះ Yoo Chunត្រូវ​រងគ្រោះ​ដោយ​រូបភាព​បែប​នេះ​ក្ដី ពួក​យើង​មិន​ចង់​ធ្វើ​ការ​ពាក់ព័ន្ធ​រឿង​នេះ​ទេ៕

 

ចុចអាន៖Junsu ក្រុម JYJ សម្ញែង​​រថយន្ត​​លំដាប់​ទំនើប​ៗ​ដែល​ខ្លួន​ធ្លាប់​ជិះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo

​​​​​

​​