ពិធី​បុណ្យ​ស៊ីសាច់ឆ្កែ​នៅចិន​ ជិត​ចូល​មកដល់​ទៀតហើយ​

ជា​ពិធីបុណ្យ​ម៉្យាង​ដែល​មនុស្ស​ជាតិ​នៅ​ក្នុង​ពិភពលោក​ថ្កោល​ទោស​ថា​ជា​ពិធីបិសាច ​ឬ​ជាពិធី​បែប​មនុស្សព្រៃ ​ដែល​ខ្វះ​ ឬ​គ្មាន​មនោស​ញ្ចេតនា​ចំពោះសត្វ​មួយ​ប្រភេទ ​ដែល​អ្នក​ស្រុក​ទូទៅ​ស្រឡាញ់​ចូលចិត្ត​ រហូត​ដល់​ដាច់​ចិត្ត​សម្លាប់​គ្នា​យក​សាច់​ធ្វើ​ជា​អាហារ​ក្រោម​លេស​ថា​ដើម្បី​បូជា​សាច់​ថ្វាយ​បុគ្គល​អរូបី​ (​ព្រះជាម្ចាស់​)​ ។​
ថ្ងៃ​អង្គារ​ ទី២១ ​ខែមិថុនា ​ឆ្នាំ២០១៦​ ខាងមុខ​នេះ​គឺជា​ថ្ងៃ​នៃ​ការ​ប្រារព្ធពិធី​បុណ្យ​ស៊ី​សាច់ឆ្កែ​ប្រចាំ​ឆ្នាំ​ ឬបុណ្យ​ Y​u​​l​i​n​ ហៅ​តាម​ភាសាចិន ​ដែល​ភាគ​ច្រើន​ប្រជាជន​ចិន​តែង​ប្រារព្ធ​ធ្វើ​ឡើង​នៅភាគ​ខាងត្បូង​នៃ​ប្រទេសចិន​ ។ ​មិនទាន់​ទាំង​ដល់​ថ្ងៃ​ផង ​ព្រោះ​នៅសល់​ប្រមាណ​១​សប្ដាហ៍​ទៀត​ ក្រុម​សកម្មជន​អ្នកស្រឡាញ់​សត្វសុនខ​ ជនជាតិចិន​ចំនួន​២៤​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​ប៉េកាំង​ ដើម្បី​បង្ហាញ​ញត្តិ​ដែល​គាំទ្រ​ និងចុះ​ហត្ថលេខា​ដោយ​មនុស្ស​ចំនួន​ជាង​១១លាន​ ដើម្បី​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ចិន​ឱ្យ​ជួ​យចាត់​វិធានការ​បង្ក្រាប​ដល់​ចរាចរណ៍​ដឹកស​ត្វ​សុន​ខយក​ទៅ​កាប់សាច់​ និង​ដើម្បី​ថ្កោល​ទោស​ចំពោះ​ពិធីបុណ្យ​ស៊ីសាច់ឆ្កែ​ Y​u​l​​i​n​ នេះ ​។​
ជា​រៀងរាល់​ឆ្នាំ ​មាន​សត្វសុនខ​យ៉ាងហោច​ណាស់​ចំនួន​ជាង​៣០លានក្បាល ​ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ទ្វីបអាស៊ី​ ដែល​ចំនួន​នេះ​គឺ​ប្រហាក់​ប្រហែល​លើស​1​/​3​ នៃ​ចំនួន​សុនខឃាត​ ដើម្បី​យកសាច់​ ក្នុង​ប្រទេសចិន ​នេះ​បើ​យោង​តាម​ គេហ​ទំព័រ​ The ​Washington ​Post​ ។​​​​​​​​
ក្រុម​​​​​​​​​​​​​​​​​សកម្មជន​អ្នក​ស្រឡាញ់​សុនខ​ទាំងនោះ ​បានចុះ​ផ្លូវ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជាមួយ​នឹងសត្វសុនខ​នីមួយ​ៗ​​របស់ខ្លួន ​និង​ជាមួយ​ផ្ទាំង​បដា ​ដែល​សរសេរ​ជា​ភាសា​ចិន​មាន​ន័យថា​៖​ “​សូម​គោរព​សិទ្ធិ​សុនខ​ឱ្យ​ដូចជា​​សិទ្ធិ​មនុស្ស​ផង​”​ ។ ​​

ពិធី​បុណ្យ​ស៊ីសាច់ឆ្កែ​នៅចិន​ ជិត​ចូល​មកដល់​ទៀតហើយ​ដោយ៖ ឈូក ស
ប្រភព៖ BBC