របៀប​ធ្វើ​មុខ​ម្ហូប​ ឆា​គ្រឿ​ង​ក្នុង​មាន់​ស្លឹក​ខ្ទឹម​

តោះ​មក​សាក​មុខ​ម្ហូប​នេះ​ម្ដង​មើល​ !
គ្រឿង​ផ្សំ​- ថ្លើម ​និង​ កោះមាន់ ​៥ខាំ​- ស្លឹក​ខ្ទឹម​ កន្លះ​ខាំ ​ហាន់​ប្រវែង​១ថ្នាំង​ដៃ​- ស្ករ​ ១​ស្លាប​ព្រា​បាយ​- ទឹក​ត្រី ​១ស្លាប​ព្រាបាយ​- ម្សៅ​ស៊ុប​ ១ស្លាប​ព្រាកាហ្វេ- អំបិល​បន្តិច​- ប្រេង​ខ្យង ​Maggi ​១​ស្លាប​ព្រា​បាយ​- ប្រេង​​ឆា​ ២​ស្លាប​ព្រា​បាយ​- ខ្ទឹម​ស​ចិញ្រ្ចាំ ​៤​កំពិស​- ម្ទេស​ទុំ​ចិញ្រ្ចាំ ​៥ផ្លែ​- ម្ទេស​ផ្លោក​ ២​ផ្លែ​ហាន់​ជា​សរសៃ​តូចៗ​- ទឹក​បន្តិច​
របៀប​ធ្វើ​- យក​គ្រឿង​ក្នុងមាន់​លាង​ទឹក ​ច្របាច់​ជា​មួយ​អំបិល​ឱ្យ​ស្អាត​រួច​ដាំ​ទឹក​ស្រុះ​ប្រហែល​ជា​២​នាទី។​- ដាំ​ប្រេង​ឆា​អោយ​ក្តៅ​ ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ និង​ម្ទេស​ចិញ្រ្ចាំ​ ឆា​ឱ្យ​ប្រែ​ពណ៌។​- ដាក់​សាច់​ចូល​ ឆា​បី​បួន​ត្រឡប់​ រួច​ដាក់​គ្រឿង​ផ្សំ​រ​សជាតិ​ដូច​ជា​៖ អំបិល ​ទឹក​ត្រី​ ស្ករ ​ម្សៅស៊ុប​ ប្រេងខ្យង​ Maggi រម្ងាស់​ឱ្យ​ស្ងួត​ទឹក​បន្តិច​ ចាំ​ថែម​ទឹក​ទុក​ឱ្យ​សាច់​ឆ្អិន​ល្អ​។- ដាក់​ម្ទេស​ផ្លោក ​និង​​ ស្លឹក​ខ្ទឹម​ចូល ​ឆា​ពីរ​បី​ត្រឡប់​ ភ្លក​រសជាតិ​តាម​ចំនូល​ចិត្ត ​ជា​ការ​ស្រេច​៕
របៀប​ធ្វើ​មុខ​ម្ហូប​ ឆា​គ្រឿ​ង​ក្នុង​មាន់​ស្លឹក​ខ្ទឹម​

ដោយ៖ ឈូក ស
ប្រភព៖ អ្នកស្រី សុគន្ធារី (មេផ្ទះ)