អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​អូស្ត្រាលី​នាំមុខគេ​ក្នុងការ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៅ​អាស៊ី​ និពន្ធដោយ : VOA       June-14-2016, 9:19 am         22

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​អូស្ត្រាលី​នាំមុខគេ​ក្នុងការ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៅ​អាស៊ី​​ដោយមាន​ការភ្ញាក់ផ្អើល​អំពី​ការជួញដូរ​ថ្នាំញៀន​អំ​ហ្វេ​តា​មីន (amphetamine) នៅ​ទូទាំង​ទ្វីបអាស៊ី អ​.​ស​.​ប​.​បាន​អំពាវនាវ​ដល់​ប្រទេស​អូស្ត្រាលី ឱ្យបំពេញ​មុខនាទី​ធំ​ជាង​មុន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពាណិជ្ជ​កម្មនេះ​។​

​ពួក​មន្ត្រី​បាន​និយាយថា កំណើន​នៃ​ការផលិត​ថ្នាំ​លើក​កម្លាំង​បែប​ថ្នាំ​អំ​ហ្វេ​តា​មីន ដែល​ហៅ​កាត់​ថា ATS មាន​ជាក់ច្បាស់​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទោះណាជា​ការជួញដូរ​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន (heroin) ដែល​បាន​ត្រូវ​ផលិត​នៅក្នុង​តំបន់ត្រីកោណមាស​នា​ប៉ែក​ខាងកើត​នៃ​ប្រទេស​ភូមា​នៅតែមាន​ភាពខ្លាំង​ក្លា​តទៅ​ទៀត​ក៏ដោយ​។​

​កាលពី​ឆ្នាំ​២០១៥ ការិយាល័យ​អ​.​ស​.​ប​.​ខាង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ហៅ​កាត់​ថា UNODC បាន​រាយការណ៍​អំពី​ការ​រឹបអូស​យកបាន​ថ្នាំញៀន​ប្រភេទ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ដែល​គេ​ស្គាល់​ថា crystal meth ឬ ice ដែលនាំឱ្យ​ញៀន​ខ្លាំង​ចំនួន​២៧.០០០​គីឡូក្រាម នៅក្នុង​ប្រទេស​កម្ពុជា ចិន លាវ ភូមា ថៃ​និង​ប្រទេស​វៀតណាម​។​

​នៅពេល​ជាមួយគ្នានេះ មានការ​រឹបអូស​យកបាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ២៨៦​លាន​គ្រាប់ ចំណែកឯ​ថ្នាំ​ហេ​រ៉ូ​អ៊ី​ន ដែល​បាន​ត្រូវ​ផលិត​ពី​ដំណាំ​អាភៀន​នៅក្នុង​ផ្នែក​ខាងកើត​នៃ​ប្រទេស​ភូមា​មាន​ចំនួន​១​ម៉ឺន​គីឡូក្រាម​។ ការ​រឹបអូស​យកបាន​សារធាតុ​គីមី​សម្រាប់​ប្រើប្រាស់​ក្នុងការ​ផលិត​គ្រឿងញៀន​ទាំងនេះ​ក៏​កើន​ច្រើនជាង​មុន​ផងដែរ​។​

​លោក Jeremy Douglas អ្នកតំណាង​អង្គការ UNODC ប្រចាំ​ទ្វីបអាស៊ី​បាន​និយាយថា ក្រុម​ឧក្រិដ្ឋជន​បាន​ប្តូរ​ទៅកាន់​ការផលិត​ម៉ា​ទឹកកក ដែលមាន​ធាតុសុទ្ធ​ខ្ពស់​។​លោក​បាន​ថ្លែងថា អាជ្ញាធរ​រឹបអូស​យកបាន​ម៉ា​ទឹកកក ជាច្រើន​នៅឯ​ព្រំដែន​នៃ​ប្រទេស​អូស្ត្រាលី នៅ​ចំណត​យន្តហោះ កំពង់ផែ និង​កញ្ចប់​ដែល​បាន​ផ្ញើ​តាមរយៈ​ការដឹកជញ្ជូន​វត្ថុ​ច្រើន​ជាច្រើន​។​

​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ជា​ទីដៅ​សំខាន់ៗ​របស់​ពួកឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ដោយសារ​ប្រជារាស្ត្រ ក្នុងប្រទេស​ទាំងពីរ​នេះ មាន​ប្រាក់ចំណូល​ខ្ពស់​ហើយ​អត្រា​មនុស្ស​ប្រើ​គ្រឿងញៀន​ក៏​ខ្ពស់​ដែរ​។​

​ចាប់តាំងពី​ចុងឆ្នាំ​២០១៥​មក ប៉ូលិស​សហព័ន្ធ​នៃ​ប្រទេស​អូស្ត្រាលី ដែល​ហៅ​កាត់​ថា AFP បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​និង​ប្រទេស​ថៃ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ការជួញដូរ​គ្រឿងញៀន​ចូលទៅ​ក្នុងប្រទេស​អូស្ត្រាលី​៕