​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

ក្នុង​រយៈ​ពេល​ពីរ​ម៉ោង​នៃ​ព្រឹត្តិការ​ WWDC ដែល​ប្រារព្ធ​ឡើង​កាល​ពី​យប់​មិញ​នេះ​ ក្រុមហ៊ុន​ Apple បាន​បង្ហាញ​នូវ​សមិទ្ធផល​ថ្មីៗ​ជា​ច្រើន​ រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ទី​ ១០ ដែល​មាន​បន្ថែម​មុខងារ​ថ្មីៗ​និង​ពិសេស​ជា​ច្រើន។

 

១. ផ្ទាំង Lockscreen ថ្មី​

 

​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

 

​ជា​យូរ​មក​ហើយ​ការ​បើក​កម្មវិធី​កាមេរ៉ា​លើ​ផ្ទាំង​ Lockscreen គឺ​ត្រូវ​អូស​ពី​ក្រោម​ឡើង​លើ​ ប៉ុន្តែ​ជា​មួយ​ផ្ទាំង​ Lockscreen ថ្មី​បាន​ផ្លាស់​ប្ដូរ​ ដោយ​គ្រាន់​តែ​អូស​ផ្ទាំង​ Lockscreen ទៅ​ខាង​ស្ដាំ​ នឹង​បើក​កម្មវិធី​កាមេរ៉ា​ឡើង​ជា​មិន​ខាន។

 

២. លើក​ទូរសព្ទ​ឡើង​ដើម្បី​ដាស់

 

​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

 

ជា​មួយ​ iOS 10 អ្នក​ប្រើ​ប្រាស់​ iPhone ទាំង​ឡាយ​នឹង​អាច​ដាស់​ iPhone របស់​ពួក​គេ​បាន​ដោយ​គ្រាន់​តែ​លើក​ទូរសព្ទ​ (ចាប់​កាន់​ទូរសព្ទ​ឡើង)។

 

៣. ប្រើ​ប្រាស់​ 3D Touch លើ​ផ្ទាំង​ Lockscreen

 

​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

 

បច្ចេកវិទ្យា​ 3D Touch នឹង​កាន់​តែ​មាន​ភាព​អស្ចារ្យ​ដោយ​អាច​ប្រើ​ប្រាស់​​នៅ​លើ​ផ្ទាំង​ Lockscreen បាន។ ឧទាហរណ៍​ថា​ 3D Touch លើ​​សារ​មួយ​វា​នឹង​បង្ហាញ​ផ្ទាំង​តូច​មួយ​ឡើង​ ដែល​អាច​ឲ្យ​អ្នក​ឆ្លើយ​តប​ភ្លាមៗ​បាន។

 

៤. កម្មវិធី​ Music រចនា​រូបរាង​ថ្មី

 

​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

 

Apple បាន​រចនា​រូបរាង​ថ្មី​ទៅ​លើ​កម្មវិធី​ Music លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ដោយ​សារ​តែ​​កម្មវិធី​ Music លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចាស់​ហាក់​មាន​ភាព​រញ៉េរញ៉ៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន។

 

៥. កម្មវិធី​ Photos កាន់​តែ​ឆ្លាត​ជាង​មុន

 

​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

 

កម្មវិធី​ Photos លើ​ iOS 10 កាន់​តែ​ឆ្លាត​ជាង​មុន​ដោយ​សារ​វា​អាច​ចំណាំ​មុខ​មនុស្ស, វត្ថុ​, ទី​កន្លែង​ និង​អ្វី​​ផ្សេង​ៗ​ទៀត​ ដើម្បី​ងាយ​ស្រួល​ស្វែង​រក​ពេល​ក្រោយ។

 

​ប្រាំ​ចំណុច​ខាង​លើ​​នេះ​គ្រាន់​តែ​ជា​ការ​​បន្ថែម​ថ្មី​ខ្លះ​ៗ​ ដែល Sabay ​លើក​យក​មក​បង្ហាញ​ក្នុង​ចំណោម​​ការ​បន្ថែម​ថ្មីៗ​ជា​ច្រើន​ទៀត​មាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10។ ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​នេះ​ដែរ​នឹង​មាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​​អំឡុង​ ខែ​កញ្ញា​-ខែ​ធ្នូ៕​​​​

 

​​​ចុច​អាន៖ iOS 10 អាច​​លុប​កម្មវិធី​​ស៊ី​ Space ឥត​ប្រយោជន៍​​ ដំឡើង​ស្រាប់​ក្នុង​ម៉ាស៊ីន

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង
​ប្រភព៖ PhoneArena