អស្ចារ្យ! តួប្រុសក្នុងរឿង «ស្អប់ព្រោះស្រលាញ់» សម្តែងរឿងនៅកូរ៉េ ជាមួយកញ្ញា EunJung សមាជិកក្រុម T-ara! (មានវីដេអូ)

ថៃ៖ នាពេលបច្ចុប្បន្ន លោក James Ma គឺកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកគាំទ្រកម្ពុជាយើងផងដែរ ព្រោះថារឿងភាគថ្មីរបស់លោក ដែលសម្តែងរួមគ្នាជាមួយកញ្ញ Kimberly រឿង«ស្អប់ព្រោះស្រលាញ់»នោះ កំពុងតែចាក់ដោតក្នុងក្រអៅបេះដូង របស់អ្នកគាំទ្រខ្លាំងមែនទែន ដោយសារតែទេពកោសល្យបិុនប្រសប់ នៃការសម្តែងរបស់ពួកគេ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកទាំង២ កើនឡើងថែមមួយកំរិតទៀត។

ទន្ទឹមនឹងនេះ បន្ទាប់ពីរឿងភាគថ្មី «ស្អប់ព្រោះស្រលាញ់» របស់លោកត្រូវបានបញ្ចប់ ហើយមួយរយៈចុងក្រោយនេះ បានលេចលឺដំណឹងមកថា លោកកំពុងតែបន្តថតរឿងថ្មីមួយទៀត ដែលរឿងនោះមានចំណងជើងថា “Micro Love”

គួរឲ្យដឹងថា រឿងថ្មីដែលលោកបានទទួលថតនេះ មានលក្ខណៈពិសេសខុសពីសព្វមួយដង ព្រោះរឿង“Micro Love”នេះ ដៃគូសម្តែងស្រីរបស់លោក គឺកញ្ញា EunJung សមាជិកក្រុមចម្រៀងនារី T-ara ដែលនាងជាតារាចម្រៀង និងសម្តែងល្បីនៅកូរ៉េផងដែរ។ ចំណែកឯទីតាំងថតរឿងមួយនេះវិញ នៅក្នុងប្រទេសថៃផង និងប្រទេសកូរ៉េខាងត្បូងផង។ មិនតែប៉ុណ្ណោះ បើនិយាយពីសាច់រឿងវិញ មានលក្ខណៈរ៉ូមែនទិក ដែលតម្រូវឲ្យតួឯកស្រី និងតួឯកប្រុស មានឈុតផ្អែមល្អែមជាច្រើនឈុតថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា បើយោងតាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា តាមពិតទៅខ្សែភាពយន្ត “Micro Love” ដែលគេនិយាយនេះ គឺលោកJames Ma បានទទួលថតតាំងពីខែតុលា ឆ្នាំ២០១៥ និងចាប់ផ្តើមថតជាផ្លូវការ តាំងពីនៅខែវិច្ឆិកា ឆ្នាំ២០១៥ មកម៉្លេះ។ ប៉ុន្តែនៅតែមិនទាន់បានដឹងច្បាស់នោះទេថា ខ្សែភាពយន្ត“Micro Love”មួយនេះ នឹងត្រូមចាក់បញ្ចាំងនៅពេលណាឲ្យប្រាកដ។ ប៉ុន្តែអ្នកគាំទ្រជាច្រើនកំពុងតែរំពឹងថា ខ្សែភាពយន្តមួយនេះ នឹងចេញក្នុងពេលឆាប់ៗនេះ ពីព្រោះពួកគេកំពុងរង់ចាំយ៉ាងអន្ទះសារ៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ជាសកម្មភាពឈុតក្រៅឆាកខ្លះ នៃរឿង“Micro Love”៖

ចំណាប់អារម្មណ៍ខ្មែរឡូត

មួយរយៈកន្លងទៅនេះ តារាសម្តែងស្រី Kimberly Ann Voltemas និង លោក James Ma បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញវត្តមានអ្នកទាំងពីរ ក្នុងផ្សារទំនើបមួយកន្លែងរួចមក។

ចំពោះនាង Kimberly និង លោក James Ma បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីមួយនៅក្នុងផ្សារទំនើប ដែលកម្មវិធីនោះ តម្រូវឲ្យពួកគេឡើងច្រៀងជាមួយគ្នា យ៉ាងស៊ីអារម្មណ៍តែម្តង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រយ៉ាងច្រើនកុះករ បានឈរមើល និងស្រែកយ៉ាងកងរំពង ពេញផ្សារ ពេលឃើញវត្តមានតារាក្នុងដួងចិត្តរបស់ពួកគេ នៅនឹងភ្នែកបែបនេះ។

កំណើនមនុស្សយ៉ាងសន្ធឹក ដែលមកគាំទ្រនាង Kimberly និងលោក James Ma បានបញ្ជាក់ឲ្យបានឃើញថា ប្រជាប្រិយភាពរបស់ពួកគេ ពិតជាខ្លាំងក្លា នាពេលបច្ចុប្បន្ន ដោយសារតែពេលនេះ ពួកគេបានចាប់ដៃគ្នា សម្តែងក្នុងរឿងភាគថៃដ៏ល្បីមួយ ដែលកំពុងចាក់ផ្សាយគឺរឿង "ស្អប់ព្រោះស្រឡាញ់"៕

តោះទស្សនាទិដ្ឋភាពអ្នកគាំទ្រយ៉ាងច្រើនកុះករ និងស្តាប់នាង Kimberly និង លោក James Ma ច្រៀងទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload