ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅ​មាន​ត)

ផ្ទុយ​ទៅ​វិញ អត្ថបទ​សំ​ណេ​រ​នេះ មាន​ពាក្យ​ពោល​យ៉ាងច្រើន ដែល​ពី​ក្នុង​ខ្សែ​១​រហូត​ខ្សែ​១០​ប្រើ​ពាក្យ​ថា​សំ​ណា រួច​ពី​ខ្សែ​៧៥​ដល់​៨០​ឃើញ​ប្រើ​ជាប​ទរាប ឬ​និយាយ​បទ​រាយ ដូច្នេះ​អត្ថបទ​ល្ខោន​រឿង​រាមកេរ្តិ៍​នេះ បើ​មិន​សម្រាប់​ល្ខោន​ស្រមោល​ស្បែក​ធំ​ទេ មាន​តែ​ល្ខោនខោល​ប៉ុណ្ណោះ ព្រោះ​ទម្រង់​ទាំង​ពីរ​មាន​ប្រើ​ពំនោល​ដូច​គ្នា ។ ឯ​របៀប​ប្រើ​បទ​ភ្លេងពិណពាទ្យ​ទៀត​សោត​ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ ... ។

ប៉ុន្តែ​បើ​យើង​ពិនិត្យ​ទៅ​លើ​កំណត់ចំណាំ ដែល​បញ្ជាក់​ពី​ការ​ដឹកនាំ​រឿង​វិញ​«La mise en scène»  ដូច​ជា​ពាក្យ​ថា ៖

-​ជើត​ឈឹង ហើយ​ពោល​៖ ខ្សែ​៤ ទំព័រ​៣០ ដែល​បញ្ជាក់​ឱ្យ​ដឹង​ថា ភ្លេង​ត្រូវ​លេង​បទ​ជើត​ឈឹង កាលណា​អ្នកភ្លេង​លេង​ចប់​ហើយ​នោះ​អ្នក​ពោល​ត្រូវ​ពោល​បន្ត ។ ឬ​ពាក្យ​ថា ៖ ល្បង​កាន់ ហើយ​ជើត​ជំហាន​ធំ​ខ្សែ​៤ ទំព័រ​៥ ។

-​បង​នូវ​យក​មេ​ទៅ​បង្ហាញ​បុណ្យ ហើយ​មេ​ដឹងគុណ ញញឹមញញែមរ​កបង ។
-​ទេពី​ក្រោធ​ប្រះ​ខ្លួន​ហោង រាពណ៍​ឱប​ហោះ​ផ្សង អាណា​ថក​បណ្តាល​វេហាស៍ ។

ពាក្យ​នេះ​បញ្ជាក់​ពី​ការ​សម្តែង និង​ការ​ដឹកនាំ​រឿង គឺ​តួ​រាពណ៍​ដែល​ត្រូវ​ចាប់​នាង​សីតា​ត្រូវធ្វើ​កាយវិការ​ជា​ចាប់ ឬ​ប៉ះ​នាង​ដោយ​លឹប​ល ញញើតញញើម រួច​ហើយ​ឈាន​ជំហាន ធំ​ៗ​ដើម្បី​ដកថយ​ដូច​ជា​ភ្ញាក់​... រួច​ចូលចាប់​នាង​ម្តងទៀត ចាប់​បាន​ហើយ «​ឱប​ហោះ​យក​ទៅ​...» ។ ការ​ដឹកនាំ​រឿង​របៀប​នេះ សង្កេត​ឃើញ​ត្រូវ​បាន​គេ​ថែរក្សា​រហូត​មក​ដល់​សព្វថ្ងៃ ទោះ​ក្នុង​ល្ខោន​ក្បាច់​បុរាណ​ក៏​មាន ទោះ​ក្នុង​ទម្រង់​ល្ខោនខោល​ក៏​មាន ។

ឬ​ពាក្យ​ថា ៖ ព្រះ​ល​ក្ម្ស​ណ៍​វ័ណ្ឌ​មាលា ខ្សែ​៥​ទំព័រ​៣៥ ។
-​ដងណោះ​ព្រះ​ល​ក្ម្ស​ណ៍​នរបតី ដាល​ដោះ​រួស​ខ្មី ក៏​វ័ណ្ឌ​មាលា​ដ៏​សុគ្រីព ។
-​ក្រាបថ្វាយបង្គំ សូមពរ​ជីព ស្រេច​ហើយ​សុគ្រីព ក៏​ហោះ​វឹង​ថ្កាន​ពាលី ។

អន្លើ​នេះ​បើ​យោង​តាម​ពាក្យ​កំណត់​នៃ​ការ​ដឹកនាំ​រឿង​ខាងលើ ឃើញ​ថា​ព្រះ​ល​ក្ម្ស​ណ៍​ទ្រង់​បំពាក់​កម្រងផ្កា​ឱ្យ​សុគ្រីព ដែល​ត្រូវ​ចេញ​ច្បាំង នឹង​ពាលី​ជា​បងប្អូន​របស់​ខ្លួន ដែល​មាន​រូប​ដូច​គ្នា​បេះបិទ​ម្តងទៀត​ដើម្បី​ឱ្យ​ព្រះ​រាម អាច​ចំណាំបាន​ថា ណា​ជា​សុគ្រីព ណា​ជា​ពាលី ន្អា​ល​ផ្លែង​សរ​ព្រហ្មា​ស សម្លាប់​ពាលី​ឱ្យ​បាន​តាម​បំណង​របស់​សុគ្រីព ។

ដោយ​ពិចារណា​ទៅ​លើ​កំណត់ចំណាំ​នៃ​ការ​ដឹកនាំរ​រឿង ដែល​មាន​ក្នុង​ឯកសារ​ល្ខោន​រឿង​រាមកេរ្តិ៍​នេះ និង​ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​នៃ​ការ​សម្តែង​ល្ខោនខោល ឬ​ស្បែក​ធំ​ដែល​មាន​សព្វថ្ងៃ​ផង​នោះ ជឿ​ថា​សំ​ណេ​រ​នេះ​មិនមែន​សម្រាប់​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​ទេ ព្រោះ​ពាក្យ​ទាំងអស់​ជា​ពាក្យ​ដែល​បញ្ជាក់​អំពី​សកម្មភាព​របស់​តួអង្គ​ដែល​មានជីវិត​ពិត​ទៅ​លើ​ឆាក​ដែល​អាច​ធ្វើ​កាយវិការ​យ៉ាង​រស់​រវើក​ដូច​ជា​រាពណ៍​ចាប់​នាង​សីតា ដោយ​ញញើតញញើម​... រួច​ឱប​នាង​ហោះ​យក​ទៅ​... ។ ឬ​ក៏​តួ​ព្រះ​ល​ក្ម្ស​ណ៍​ត្រូវ​បំពាក់​កម្រងផ្កា​ឱ្យ​សុគ្រីព​ជាដើម​... ។

តាម​រយៈ​ការ​សិក្សា​មក​ដល់​ចំណុច​នេះ មាន​ជំនឿ​ជឿជាក់​ថា ឯកសារ​ល្ខោន​រឿង​រាមកេរ្តិ៍​នេះ គឺជា​សំណល់​របស់​ទម្រង់​ល្ខោនខោល​យ៉ាង​ពិតប្រាកដ មិនមែន​ទម្រង់​ណា​ក្រៅពី​នេះ​ឡើយ ។

(​នៅ​មាន​ត)