​Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

ក្រុម​ ​Hacker​ ​កូរ៉េ​ខាង​ជើង​ ​តែង​ធ្វើ​ការ​វាយ​លុក​លើ​ ​បណ្ដាញ​កុំព្យូទ័រ​ ​កូរ៉េ​ខាង​ត្បូង​ ​ស្ទើរ​គ្រប់​វិស័យ​ ​ហើយ​ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ ​​សម្រេច​ទៅ​លើ​កុំព្យូទ័រ​ ​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​ធំៗ​ ​របស់​កូរ៉េ​ខាង​ត្បូង​ជាង​ ​១៤​ម៉ឺន​គ្រឿង​ ​។​

 

​Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

 

អ្នក​នាំ​ពាក្យ​នៃ​ ​ប៉ូលិស​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​កូរ៉េ​ខាង​ត្បូង​ ​បាន​បង្ហាញ​ថា​ ​ការ​វាយ​ប្រហារ​នេះ​ ​កូរ៉េ​ខាង​ជើង​ ​យក​បាន​ទិន្នន័យ​ ​នៃ​ការ​ផលិត​ស្លាប​យន្តហោះ​ប្រតិកម្ម​ប្រភេទ​ ​F-15​ ​រួម​ជា​មួយ​ទិន្នន័យ​ការ​ផលិត​សម្ភារៈ​យោធា​មួយ​ចំនួន​ទៀត​ ​។​ ​តែ​ខាង​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បន្ថែម​ថា​ទិន្នន័យ​ ​ដែល​កូរ៉េ​ខាង​ជើង​យក​បាន​នោះ​ ​មិន​មែន​ជា​ទិន្នន័យ​សម្ងាត់​ ​ដែល​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ទេ​ ​។​

 

​Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

 យន្តហោះ F-15

 

ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ​កូរ៉េ​ខាង​ជើង​បាន​​ប្រើ​នូវ​បច្ចេកវិទ្យា​បញ្ចូល​ ​Malware​ ​ដែល​មាន​បង្កប់​ក្នុង​កម្មវិធី​ដែល​ដំឡើង​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​នោះ​ ​​ខណៈ​វិធី​នេះ​គេ​តែង​តែ​ ​ឃើញ​កូរ៉េ​ខាង​ជើង​ប្រើ​ ​សម្រាប់​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​នៃ​បណ្ដា​គោល​ដៅ​នានា​ ​។​ ​

 

​Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

 

អាន​បន្ត​ ​៖ ​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​hackernews