ទិវា​អន្តរជាតិ​យូហ្គា​នៅ​សៀមរាប មាន​អ្នក​ចូល​រួម ៣​ពាន់​នាក់​ហើយ

ទិវា​អន្តរជាតិ​យូហ្គា​លើក​ទី២ (International Day of Yoga) នៅ​មុខ​ប្រាសាទ​អង្គរវត្ត មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ជិត ៣​ពាន់​នាក់​ហើយ។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី១៨ ខែ​មិថុនា​ខាង​មុខ។

 

ទិវា​អន្តរជាតិ​យូហ្គា​នៅ​សៀមរាប មាន​អ្នក​ចូល​រួម ៣​ពាន់​នាក់​ហើយយូហ្គា​មុខ​អង្គរ​ក្នុង​ឆ្នាំ​២០១៥

 

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា ការ​រៀប​ចំ​យូហ្គា​គឺ ទី១ ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំង​អស់។ ចំណែក​ទី២ គឺ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​កម្ពុជា តាម​រយៈ​ព្រឹត្តិការណ៍​យូហ្គា ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

 

ទិវា​អន្តរជាតិ​យូហ្គា​នៅ​សៀមរាប មាន​អ្នក​ចូល​រួម ៣​ពាន់​នាក់​ហើយលោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប

 

លោក ង៉ូវ សេងកាក់ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​កម្មវិធី​នេះ​ចប់​នៅ​សៀមរាប នៅ​ថ្ងៃ​ទី១៩ នឹង​មាន​ប្រារព្ធ​នៅ​ភ្នំពេញ​ម្ដង​ទៀត ហើយ​ក៏​អាច​មាន​នៅ​ខេត្ត​ព្រះសីហនុ​ដែរ។ អ្នក​ចង់​ចូល​រួម អាច​ចុះ​ឈ្មោះ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត និង​នៅ​តាម​សាខា​ក្រុមហ៊ុន Smart។ ​​

 

កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ ក្រសួង​ទេសចរណ៍ បាន​សហការ​ជាមួយ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ព្រម​ទាំង​មាន​អ្នក​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​នានា​មួយ​ចំនួន ប្រារព្ធ​ទិវា​អន្តរជាតិ​យូហ្គា​លើក​ទី១ នៅ​មុខ​ប្រាសាទ​អង្គរវត្ត ដោយ​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់៕

 

ទិវា​អន្តរជាតិ​យូហ្គា​នៅ​សៀមរាប មាន​អ្នក​ចូល​រួម ៣​ពាន់​នាក់​ហើយ

ទិវា​អន្តរជាតិ​យូហ្គា​នៅ​សៀមរាប មាន​អ្នក​ចូល​រួម ៣​ពាន់​នាក់​ហើយ

 

រាយការណ៍​៖ ប៊ិន បុណ្ណា
ប្រភព​រូបថត៖ Page Facebook អាជ្ញាធរ​អប្សរា