Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

ក្រុម Hacker កូរ៉េខាងជើង តែងធ្វើការវាយលុកលើ បណ្ដាញកុំព្យូទ័រ កូរ៉េខាងត្បូង ស្ទើរគ្រប់វិស័យ ហើយ កាលពីពេលថ្មីៗនេះ ពួកគេបានធ្វើការវាយប្រហារ សម្រេចទៅលើកុំព្យូទ័រ រដ្ឋាភិបាល និងក្រុមហ៊ុនធំៗ របស់កូរ៉េខាងត្បូងជាង ១៤ម៉ឺនគ្រឿង ។

Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

អ្នកនាំពាក្យនៃ ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យា កូរ៉េខាងត្បូង បានបង្ហាញថា ការវាយប្រហារនេះ កូរ៉េខាងជើង យកបានទិន្នន័យ នៃការផលិតស្លាបយន្តហោះប្រតិកម្មប្រភេទ F-15 រួមជាមួយទិន្នន័យការផលិតសម្ភារៈយោធាមួយចំនួនទៀត ។ តែខាងក្រសួងការពារជាតិកូរ៉េខាងត្បូងបានបន្ថែមថាទិន្នន័យ ដែលកូរ៉េខាងជើងយកបាននោះ មិនមែនជាទិន្នន័យសម្ងាត់ ដែលមានការប៉ះពាល់ដល់សន្តិសុខជាតិនោះទេ ។

Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​យន្តហោះ F-15

ចំពោះការវាយប្រហារនេះ កូរ៉េខាងជើងបានប្រើនូវបច្ចេកវិទ្យាបញ្ចូល Malware ដែលមានបង្កប់ក្នុងកម្មវិធីដែលដំឡើងលើប្រព័ន្ធកុំព្យូទ័រទាំងនោះ ខណៈវិធីនេះគេតែងតែ ឃើញកូរ៉េខាងជើងប្រើ សម្រាប់ការវាយប្រហារលើប្រព័ន្ធកុំព្យូទ័រនៃបណ្ដាគោលដៅនានា ៕

Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​

ប្រភព៖ sabay

  • Hacker​ ​កូរ៉េ​ខាង​ជើង​ ​លួច​បាន​ទិន្នន័យ​យោធា​ ​កូរ៉េ​ខាង​ត្បូង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ជីវិតនិងសង្គម
Tags: