គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

Videos


គេសង្កេតឃើញថា មានអ្នកខ្លះគាំទ្រនិងអ្នកខ្លះមិនគាំទ្រ ចំពោះការសម្រេចចិត្តរបស់ គង់ សូនីតា ដោយសារតែនាងឆ្អែតចិត្តជាមួយមនុស្សប្រុស ទើបនាងប្រកាសចង់ស្រឡាញ់ភេទដូចគ្នា ព្រោះយល់ថាស្រួលចិត្តនោះ ជាការបំពាននិងច្បាប់ធម្មជាតិ។

ក្រោយពីជួបរឿងបរាជ័យ ស្នេហាពីរលើកផ្ទួនៗគ្នា រហូតប៉ងលេបថ្នាំសម្លាប់ខ្លួន កាលពី ពេល កន្លងទៅ នេះ តារាចម្រៀងនិងសម្តែងរូបស្រស់ មានឈ្មោះជាអ្នកមេម៉ាយកូនមួយ អ្នកនាង គង់ សូនីតា ថ្មីៗនេះ បានចេញមុខប្រកាសក្តែងៗបង្កការចាប់អារម្មណ៍ខ្លាំង ដល់ទស្សនិកជន ពិសេសបុរសៗ ខណៈដែលនាងសរសេរបើកចំហ ជាសាធារណៈនៅលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងខ្លាចហើយមនុស្សប្រុស ហើយចាប់ពីពេលនេះទៅ នាងចង់ស្រឡាញ់តែមនុស្សស្រី ភេទដូចគ្នាទើប ស្រួលចិត្ត ។

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

អ្នកនាង គង់ សូនីតា ថ្មីៗនេះ បានសរសេរសារបង្ហោះមានភ្ជាប់រូបថត មួយសន្លឹកនៅលើហ្វេសប៊ុក ថា «ចង់បានសង្សារជាមនុស្សស្រី បែបស្រួលចិត្តជាង ព្រោះមនុស្សស្រី ងាយយល់ចិត្តមនុស្សស្រី ដូចគ្នា ជាងមនុស្សប្រុស ដែលចេះតែបំផ្លាញទឹកចិត្តមនុស្សស្រី!» ។ អ្នកលេងហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងសរសេរ Comment បែបចំអកលេងសើចឲ្យ ថា ៖ «បើដូចនេះមែន គឺខុសធម្មជាតិហើយ »។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រខ្លះទៀតសួរនាំថា «តើវាជាការពិតទេ ដែលចង់ស្រឡាញ់ ស្រីដូចគ្នា ឬគ្រាន់តែនិយាយលេងទេ ?» ។

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

គេមិនទាន់ឃើញ សាមីខ្លួន អ្នកមេម៉ាយចាយរាង គង់ សូនីតា បញ្ជាក់តបនៅឡើយទេ ចំពោះ រឿងនេះ។ កន្លងទៅគេក៏ធ្លាប់ដឹងថា អ្នកនាង ឆយី ក៏បានប្រកាសពីការឈឺចាប់ជាមួយមនុស្សប្រុសដូចគ្នា ទៅនឹង តារាស្រី គង់ សូនីតា ផងដែរថា៖ «ខូចចិត្តឡើងបែកស្លុយ ស្រឡាញ់ស្រីវិញ មានអារម្មណ៍ថា កក់ក្តៅ ស្រួលចិត្ត ស្រួលខ្លួន និយាយទៅស្រួលគ្រប់យ៉ាងចឹងហ្មង..»។ តារាស្រីទាំងពីររូបខាងលើនេះ សុទ្ធតែជួបរឿងបរាជ័យស្នេហ៍ មានកូនអត់ប្តីដូចគ្នា។

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

តារាសម្តែង និងជាតារាម៉ូដែល រាងតូចស្តើង គង់ សូនីតា ធ្លាប់បានទម្លាយ អាថ៌កំបាំងប្រាប់ ពី ការសាងសម្ព័ន្ធ ភាពទំនាក់ទំនង ស្នេហាស៊ីជម្រៅ ជាមួយតារាសម្តែង ប្រុសមិន សូវល្បីឈ្មោះលោក វ៉ាន់ រ៉ាវត្ថិ រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នា ធ្វើឲ្យនាងមាន កូនស្រីម្នាក់ ។ តែទីបញ្ចប់នាង ក៏ត្រូវបាន តារាប្រុសរូបនេះ ដោះដៃមិនទទួល ស្គាល់នាង និងកូនតាំងពីចាប់កំណើត នៅក្នុងផ្ទៃបាន៥ខែមកម្ល៉េះ ។

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

តារាសម្តែងកូនមួយ នាង គង់ សូនីតា ធ្លាប់បានសរសេររៀបរាប់ពីការឈឺចាប់របស់នាងថា៖ «ហេតុអ្វីជីវិតម្តាយកូនខ្ញុំ ទាំងពីរនាក់ ជួបតែរឿងលំបាកបែបនេះ…។ ខ្ញុំដេកសម្រក់ទឹកភ្នែក ស្ទើររៀង រាល់ថ្ងៃ ព្រោះអាណិតកូន ហើយម្យ៉ាងក៏មាន ពេលខ្លះតូចចិត្ត នឹងខ្លួនឯងដែល ជ្រើសរើស ស្រលាញ់ មនុស្ស ប្រុស ខុសបែបនេះ.. បើឈប់ស្រលាញ់ខ្ញុំ គួរណាទទួលស្គាល់កូន ក៏ខ្ញុំមិនខឹងដែរ ប៉ុន្តែនេះ មិនដឹងបេះដូង និងចិត្ត របស់ប្រុសម្នាក់នេះ ធ្វើឡើងពីស្អីគេទេ ? សូម្បីតែសត្វ ក៏វាចេះស្រលាញ់ កូនដែរ..»។

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

គង់ សូនីតា បាននិយាយទៀតថា គ្រប់ពេលនាង តែងតែគិតថា ជីវិតកូននិងខ្លួន ហាក់មានភាពឯកា កំសត់ណាស់ ព្រោះមើលទៅ គ្រួសារគេផ្សេង គឺមានសេចក្តីសុខខ្លាំង ចំណែកឯនាង ហើយនិងកូនវិញ ដូចជាជួបតែរឿងលំបាកៗ កើតទុក្ខគ្មាន ពេលស្វាងសោះឡើយ….! ណាមួយកូនឈឺ ណាមួយគិតរឿង គ្រួសារ ហើយមានពេលខ្លះ ត្រូវរងទុក្ខ ព្រោះតែគេទូរស័ព្ទ មកបង្ករឿងថែមទៀត ។

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

តារាសម្តែង គង់ សូនីតា កន្លងមក ពុំដែលធ្លាប់លេចឮព័ត៌មាន អំពីរឿងរ៉ាវជីវិតស្នេហារវាង នាង ជាមួយ នឹងបុរសណាម្នាក់ ឡើយ ចាប់តាំងពី តារាស្រីរូបនេះ ផ្តើមចូលខ្លួនប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង៣ឆ្នាំ មកនេះ។ ប៉ុន្តែទើបតែពេលថ្មីៗ កន្លងមកសាម៉ីខ្លួនផ្ទាល់ គង់ សូនីតាបានចេញ មុខប្រកាសប្រាប់ ជាសាធារណៈថា បច្ចុប្បន្ននាង កំពុងមានកូនស្រីម្នាក់ តែកូនរបស់នាង ត្រូវបានឪពុក ចិត្តអន្ដេរ្ថីយ៍ មិនទទួលស្គាល់ និងទៅចោលតាំងតែ ពីនាងមានផ្ទៃពោះជាង ៥ខែមកម្ល៉េះ ធ្វើឲ្យជីវិតនាង និងកូនរស់នៅ យ៉ាងឯកាបំផុត ៕ ដេវីត

គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​
គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​
គង់ សូ​នី​តា​ ប្រកាស​ស្រឡាញ់​ភេទ​ដូចគ្នា ដោយ​ហេតុ​​ផល​….​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត