តារា​ស្រី​ហុងកុង Joey Yung ប្រកាស​ថត​ស្រាត

តារាចម្រៀង និង​តារា​សម្តែង​ហុងកុង​នាង Joey Yung ប្រកាស​ថា នាង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការ​ផ្លាស់​ប្តូរ ។

យោង​តាម​គេហទំព័រ Jaynestars​ឱ្យ​ដឹង​ថា តារា​វ័យ​៣៥​ឆ្នាំ តែ​សម្រស់​មិន​ចាញ់​នារី​វ័យ​១៨​ឆ្នាំ នាង Joey Yung បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្តី​ដោយ​លើក​ឡើង​ថា នាង​នឹង​ថត​ស្រាត ។ «​នាង​ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ ។ ជា​រៀង​រាល់​ឆ្នាំ​នាង​ខ្ញុំ​តែងតែ​បញ្ចេញ​រូបភាព​លេចធ្លោ តែ​សម្រាប់​ឆ្នាំ​នេះ​នាង​ខ្ញុំ​នឹង​ថត​ស្រាត​តែ​ម្តង » ។

បន្ទាប់​ពី​បានឮ​ការ​ប្រកាស​របស់​នាង Joey Yung អ្នកគាំទ្រ​ខ្លះ​ជ្រួលជ្រើម​ចង់​ឃើញ​រូប​អាក្រាត​របស់​នាង ហើយ​អ្នកខ្លះ​ទៀត​ថា​នឹង​ឈាម​ច្រមុះ​បើសិនជា​នាង​ថតរូប​អាក្រាត​កាយ​។ ដោយឡែក​មាន​អ្នកខ្លះ​ចង់​ឃើញ​នាង​ផ្សាយ​ផ្ទាល់​ពី​ការ​ថតរូប​ស្រាត​នេះ ។ មិត្ត​ប្រុស​របស់​តារា​ស្រី​ដែល​នឹង​ចូល​វ័យ​៣៦ ឆ្នាំ​នៅ​ថ្ងៃ​ទី​១៦ មិថុនា​ខាង​មុខ​លោក Wilfred Lau និយាយ​ថា «​កុំ​ជឿ​នាង​! នាង​ចូល​ចិត្ត​និយាយ​អ្វី​ដែល​ឥត​បានការ​ស្ទើរតែ​គ្រប់ពេល​» ៕