លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន តតាំង​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងការ​គំរាម​​​កាត់​ជំនួយ​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការគំរាមកាលពីពេលថ្មីៗពីសភាអឺរ៉ុបដើម្បីកាត់ជំនួយរាប់រយលានដុល្លារដល់ប្រទេសកម្ពុជាដោយសារការរំលោភបំពានសិទ្ធិមនុស្ស។ នៅសម័យប្រជុំពេញអង្គនៅទីក្រុង Strasbourg ប្រទេសបារាំងកាលពីសប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានបន្តចោទប្រកាន់ដែលមានហេតុផលនយោបាយទៅលើគូបដិបក្ខរបស់ខ្លួន ហើយបានជំរុញឲ្យសហភាពអឺរ៉ុបផ្តល់កញ្ចប់ជំនួយបច្ចុប្បន្នដែលមានទឹកប្រាក់៤៦៥លានដុល្លារដល់ប្រទេសកម្ពុជាដោយត្រូវផ្អែកលើភាពប្រសើរឡើងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសនេះ។វាជាសេចក្តីសម្រេចលើកទី២ហើយ ដែលអនុម័តដោយ សភាអឺរ៉ុបចាប់តាំងពីខែវិច្ឆិកាមក។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ហ៊ុន សែន ហ៊ានឲ្យសហភាពអឺរ៉ុបកាត់ជំនួយដល់កម្ពុជា ដោយលើកឡើងថា ជនរងគ្រោះទី១នឹងជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ លោកបានថ្លែងថា “ខ្ញុំបានឆ្លើយតបពីមុនៗមកថា កាត់ទៅ ។ បើពួកគេកាត់ តើនរណាដែលងាប់មុនគេ?ខ្ញុំមានសារយ៉ាងច្បាស់ថា អ្នកដែលងាប់មុនគេគឺអង្គការក្រៅរដ្ឋាភិបាលដែលស៊ីប្រាក់ខែអង្គការក្រៅរដ្ឋាភិបាល”។ គណបក្សប្រជាជនកម្ពុជាចូលចិត្តលាបពណ៌អង្គការសិទ្ធិមនុស្សមួយចំនួននៅក្នុងប្រទេសកម្ពុជាថា ជាឧបករណ៍បំបះបំបោរអ្នកផ្តល់មូលនិធិរបស់ខ្លួននៅទូទាំងប៉ែកខាងលិច។ ទោះជាយ៉ាងណា មិនដូចប្រទេសមួយចំនួនដែលផ្តល់ជំនួយយ៉ាងតឹងរ៉ឹងតាមរយៈអង្គការមិនមែនរដ្ឋាភិបាលនោះ សហភាពអឺរ៉ុបផ្តល់ជំនួយមួយផ្នែករបស់ខ្លួនដោយផ្ទាល់ដល់រដ្ឋាភិបាល។ ដោយលើកឡើងពីប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតកាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសចិនដែលជាវិនិយោគិនធំបំផុតរបស់កម្ពុជាមិនដាក់លក្ខខណ្ឌបែបនេះលើ់ការគាំទ្រហិរញ្ញវត្ថុរបស់ខ្លួនទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំអត់ខ្លាចចិនពីអង្កាល់ទេ ហើយចិនក៏មិនដែលគំរាមកម្ពុជាពីអង្កាល់ដែរ កម្ពុជាមាននយោបាយឯករាជ្យរបស់ខ្លួន ហើយចិនក៏មិនដែលទៅប្រដៅកម្ពុជាថា ត្រូវធើនេះធើនោះទេ។ ខ្ញុំសូមប្រាប់មនុស្សមួយចំនួនកុំគំរាមកម្ពុជាតាមរយៈការកាត់ជំនួយឲ្យសោះ”។អ្នកវិភាគលើកឡើងថា ឧទាហរណ៍កម្ពុជាត្រូវសងចិនតាមមធ្យោបាយផ្សេងដោយការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិវីហ្គួត្រឡប់ទៅវិញ និងការគាំទ្រការទាមទារបូរណភាពទឹកដីរបស់ក្រុងប៉េកាំងចំពោះសមុទ្រចិនខាងត្បូងនៅវេទិកាអន្តរជាតិជាដើម៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, […]

The post លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន តតាំង​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងការ​គំរាម​​​កាត់​ជំនួយ​ appeared first on The Cambodia Daily.