មុន​នេះ​បន្តិច CNRP ប្រកាស​ថា​នឹង​រៀប​ពិធីបួងសួង​នៅ​សៀមរាប​ថ្ងៃ​ទី​១៩​មិថុនា

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នឹង​ធ្វើ​ពិធីបួងសួង​នៅ​សៀមរាប​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៦ ដើម្បី​សុំ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​មក​លើ​លោក សម រ​ង្ស៊ី​និង​លោក កឹ​ម សុខា​និង​តំណាងរាស្ត្រ សកម្មជន​CNRP ព្រមទាំង​មន្ត្រី​សង្គម​ស៊ី​វិល​និង​គ​.​ជ​.​ប​ផង​ដែរ ។

ដោយឡែក​គិត​ត្រឹម​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្អៃ​អង្គារ​ដដែល​នេះ សកម្មជន​និង​អ្នកគាំទ្រ​CNRP​កាន់តែ​ច្រើន​ឡើង​ៗ​កំពុង​ឃ្លាំង​មើល​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាច​ណ៍​ដោយ​អន្លើ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​២ ម្តុំ​ទីស្នាក់ការ​កណ្តាល CNRP ផង​ដែរ​។

ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​វិញ គេ​នៅ​តែ​មិន​ទាន់​ឃើញ​វត្តមាន​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ ដើម្បី​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​៕