គង់ ចាន់ស្រីមុំ អាណិតប្តីពន់ពេក សុខចិត្តអង្គុយចាំនាងថត តាំងពីព្រឹកដល់យប់!​

ភ្នំពេញ៖ ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ហាក់ដូចជាឡើងយីអ៊ុនខ្ពស់ ក្នុងការងារ ដែលមើលទៅ នាងពិតជាមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាកមើលថែខ្លួនផង។

បើក្រឡេកមើលរូបថតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ តែងបង្ហោះក្នុងបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថា រូបនាងកំពុងតែព្យាយាមកើបលុយ គ្រប់ផ្លូវច្រកល្ហកតែម្តង មិនថា មុខជំនួញរបស់នាង និងការងារសិល្បៈ ថតសម្តែងជាដើម។ ប៉ុន្តែទោះបីជា នាងហត់កាយយ៉ាងណា ក៏មានស្វាមីជាទីស្រលាញ់របស់នាង នៅក្បែររូបនាងជានិច្ច ដែលនេះជាកម្លាំងចិត្តមួយ ដែលជំរុញឲ្យនាង មានអារម្មណ៍ចង់ធ្វើការបន្ថែមទៀត។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបថត ស្វាមីរបស់នាង លោក គឹម សីហា អង្គុយបែរខ្នង ហើយនាងបានសរសេរសារខាងលើរូបថា "សូមជួយរកមុខសញ្ញាផង អាណិតណាស់អង្គុយចាំប្រពន្ធថត តាំងពីព្រឹករហូតដល់យប់"

ចំពោះរូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ច្រណែនលើអ្នកនាង គង់ ចាន់ស្រីមុំ ជាពន់ពេក ដែលមានស្វាមីសុខចិត្តចំណាយពេលអង្គុយរង់ចាំនាងថត រហូតដល់ចប់។ ហើយជាពិសេស ក៏មានមនុស្សមួយចំនួនបាននិយាយដែរថា ស្រីមុំ ពិតជាសំណាងដែលមានស្វាមី ចាំមើលថែ មិនឲ្យផុតពីកន្ទុយភ្នែកបែបនេះ៕ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦ តារាស្រី គង់ ចាន់ស្រីមុំ ត្រូវបានស្វាមីជាទីស្រលាញ់របស់នាង បានទិញកាបូបម៉ាកល្បីមួយ ឲ្យនាង ដែលមានតម្លៃដល់ខ្ទង់ពាន់ដុល្លារឯណោះ។

តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងស្វាមី បានទៅលំហែកាយនៅឯប្រទេស ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។

រូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹក របស់ពួកគេ នៅប្រទេសថៃ បានធ្វើឲ្យអ្នកគាំទ្រ ច្រណែនគ្រប់ៗគ្នា ហើយថែមទាំងមានអ្នកខ្លះ ប្រាថ្នាចង់បានជីវិតមានសុភមង្គលដូចជាពួកគេផងដែរ។

មិនត្រឹមតែ លោក គឹម សីហា បានបង្ហាញក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ទៅកាន់ អ្នកនាង គង់ ចាន់ស្រីមុំ ប៉ុណ្ណោះទេ ថែមទាំងរូបលោក បានទិញកាបូបមួយ ដ៏មានតម្លៃឲ្យនាងថែមទៀត។

ក្នុងនោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានបញ្ចេញអារម្មណ៍រំភើប ពេលទទួលបានកាបូបថ្មីស្រឡាង និងសរសេររៀបរាប់ថា "អរគុណប្តីសម្លាញ់ សម្រាប់កាដូចូលឆ្នាំ ស្រឡាញ់ណាស់"។ ចំពោះកាបូបថ្មីមួយនេះ គឺរូបនាង បានប្រាប់ថា គឺមានតម្លៃទៅដល់៤,០០០ដុល្លារឯណោះ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload