អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជា​ច្រើន​រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​​នៅ​មុខ​ទីស្នាក់ការ​បក្ស​ចាក់​អង្រែលើ

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​រយ​នាក់ ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដើម្បី​មក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ទាក់ទង​ករណី​លោក កឹម សុខា។

នៅ​ព្រឹក​នេះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ។

ទិដ្ឋភាព​ជុំវិញ​បរិវេណ​នៃ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​សង្កាត់​ចាក់អង្រែលើ ប្រមាណ​១​គីឡូម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​នោះ មាន​កង​កម្លាំង​ជាច្រើន និង​រនាំង​ដែក​សម្រាប់​ត្រៀម​រាំ​បិទ​ផ្លូវ​ផង។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។