ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

ខណៈពេលដែលអ្នកអភិវឌ្ឍណ៍បច្ចេកវិទ្យាទូទាំងពិភពលោកប្រចាំឆ្នាំ 2016 រៀបចំដោយក្រុមហ៊ុន Apple គេបានលើកឡើងប៉ុន្មានប៉ុន្មានចំនុចទាក់ទងនឹង iOS ជំនាន់ថ្មី ដែលត្រៀមដាក់បង្ហាញអំឡុងថ្ងៃ 13-17 ខែមិថុនានេះ។

1). iOS 10 ត្រូវគេរមពឹងថា​ នឹងបើកឲ្យប្រើប្រាស់ស្របពេលដែល iPhone 7 ចេញជាផ្លូវការណ៍។ យ៉ាងណានៅក្នុងសន្និសីទ WWDC 2016 គឺគ្រាន់តែជាការប្រកាសឱ្យដឹងថា មានវត្តមាន iOS 10 ប៉ុន្តែមិនទាន់ត្រូវបានក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ មានតែរង់ចាំដល់ iPhone 7 ចេញនៅខែកញ្ញាខាងមុខឮប៉ុណ្ណោះ។

Image: ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

2). Apple Watch ត្រូវបានក្រុមហ៊ុនយកចិត្តទុកដាក់អភិវឌ្ឍ Software និងកម្មវិធីល្អៗសម្រាប់ដំណើរការនៅលើ Apple Watch ជំនាន់ថ្មី។ ជាក់ស្ដែង គេរំពឹងថា នៅក្នុងព្រឹត្តិការណ៍ WWDC 2016 ប្រារព្ធក្នុងរយៈពេលថ្ងៃនេះ Apple នឹងប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Watch OS ជំនាន់ថ្មី រឹតតែទំនើបជាងមុនវាមានឈ្មោះ watchOS 2។ ទន្ទឹមគ្នាដែរ នឹងមានការប្រកាសប្រព័ន្ធប្រតិបត្តិការសម្រាប់ Apple TV ថែមទៀតនោះគឺ tvOS។

Image: ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

3).ប្រព័ន្ធប្រតិបត្តិការ Mac OS ត្រូវគេរំពឹងដូចគ្នាថា នឹងត្រូវក្រុមហ៊ុនធ្វើការរចនាទម្រង់ Interface ថ្មីស្អាត ព្រមទាំងបញ្ចូលមុខងារកែលំអមួយចំនួន ដូចជាកម្មវិធី Photos app សម្រាប់ Mac ជាដើម។ លើសពីនេះ Mac OS ជំនាន់ថ្មីនឹងមានមុខងារទំនើប digital assistant ហើយឈ្មោះ OS X អាចនឹងត្រូវប្ដូរ ឈប់ប្រើ “X” ដែលមានតាំងពីឆ្នាំ២០០១ ជំនួសមកវិញដោយ macOS។

Image: ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ប៉ុន្មានចំណុចទាក់ទងទៅនឹង iOS 10 ដែលត្រៀមបើកមុខនៅ WWDC 2016 13-17

ចុះថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2016 ម៉ោង 10:00 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ